ព័ត៌មានអន្ដរជាតិ
ទីបំផុត ចិន អនុម័តថ្នាំព្យាបាលកូវីដជាលើកដំបូង ឯប្រសិទ្ធភាពមានដល់ ៨០ ភាគរយ
អាជ្ញាធរឱសថរបស់ប្រទេសចិនបានអនុម័តថ្នាំព្យាបាលជំងឺកូវីដ ១៩ ផលិតក្នុងប្រទេសជាលើកដំបូង បន្ទាប់ពីបានរកឃើញថា វាអាចកាត់បន្ថយការចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យ និងការស្លាប់យ៉ាងច្រើនក្នុងការសាកល្បងព្យាបាលក្នុងចំណោមអ្នកជំងឺដែលមានហានិភ័យខ្ពស់ ។
ទន្ទឹមនោះ ការអនុម័តនេះកើតឡើង នៅ ពេលដែលនិយតករជុំវិញពិភពលោកផ្តល់ភ្លើងខៀវឲ្យប្រើប្រាស់ថ្នាំព្យាបាលកូវីដមួយនេះ ជាពិសេសសម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ ចំពេលមានការព្រួយបារម្ភអំពីវីរុសកូវីដបំប្លែងខ្លួនថ្មី Omicron ។
ស្របពេលជាមួយគ្នានេះ វាក៏កើតឡើង ខណៈការសិក្សារបស់ប្រទេសចិនកំពុងរកឃើញថា វ៉ាក់សាំងរបស់ខ្លួនមានអត្រាប្រសិទ្ធភាពទាបជាងវ៉ាក់សាំងជាច្រើនផ្សេងទៀតដែលផលិតនៅ បរទេស ។
ថ្នាំព្យាបាលកូវីដផលិតដោយក្រុមហ៊ុនពហុប្រទេស Brii Biosciences សហការជាមួយសាកលវិទ្យាល័យ Tsinghua និងមន្ទីរពេទ្យ Shenzhen គឺជាប្រភេទថ្នាំព្យាបាលអង់ទីគ័រ Monoclonal ដែលជាប្រូតេអ៊ីនភ្ជាប់ទៅ នឹង Spike ឬបន្លានៃមេរោគកូវីដ ១៩ ដោយកាត់បន្ថយសមត្ថភាពរបស់វាក្នុងការចូលទៅ ក្នុងកោសិការបស់រាងកាយ ។
អាជ្ញាធរឱសថបាននិយាយថា ថ្នាំនេះត្រូវប្រើរួមបញ្ចូលគ្នាជាមួយថ្នាំ ២ ប្រភេទទៀតសម្រាប់ព្យាបាលកូវីដ ហើយវាអាចប្រើដើម្បីព្យាបាលករណីមួយចំនួនដែលមានហានិភ័យនៃការវិវត្តទៅ ជាធ្ងន់ធ្ងរ ។
ទិន្នន័យសាកល្បងព្យាបាលបានបង្ហាញថា ការព្យាបាលដោយរួមបញ្ចូលគ្នានេះអាចកាត់បន្ថយហានិភ័យនៃការចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យ និងការស្លាប់ចំពោះអ្នកជំងឺកូវីដដែលមានហានិភ័យខ្ពស់ប្រហែល ៨០ ភាគរយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RTE
ចុចអាន ៖ ចិន លាក់ប្រព័ន្ធមីស៊ីលយ៉ាងសម្ងាត់ក្នុងកុងតឺន័រសម្រាប់វាយប្រហារ គ្រប់ទីកន្លែង (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


