Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះកំបុតត្បូងវាយប្រហារអាមេរិក អ្នកស្លាប់កើនដល់ ៨៨នាក់

បានផុស

នៅ

មន្ត្រីរដ្ឋ Kentucky ហាក់ធូរចិត្តបន្តិចនៅពេលដឹងថា កម្មកររាប់សិបនាក់ក្នុងរោងចក្រទៀន បានរួចជីវិតពីខ្យល់ព្យុះកំបុតត្បូង ដែលបានសម្លាប់មនុស្សកើនដល់៨៨នាក់ និងបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ នៅទូទាំងរដ្ឋចំនួនប្រាំមួយរបស់សហរដ្ឋអាមេរិក។

អភិបាលរដ្ឋលោក Andy Beshear បាននិយាយថា ការស្លាប់មនុស្សចំនួន៧៤នាក់ ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋភាគអាគ្នេយ៍មួយនេះ ខណៈលោកបានប្រាប់អ្នកសារព័ត៌មានថា អ្នកស្លាប់មានអាយុចាប់ពី ៥ខែដល់ ៨៦ឆ្នាំ។

មនុស្សចំនួន១០៩នាក់នៅក្នុងរដ្ឋ Kentucky នៅតែកំពុងបាត់ខ្លួន ហើយប្រហែលជាត្រូវចំណាយពេលច្រើនសប្តាហ៍ទៀត មុនពេលគេដឹងអំពីចំនួនអ្នកស្លាប់សរុប និងទំហំនៃការបំផ្លិចបំផ្លាញ។

លោក​បាន​បន្ថែម​ថា​ “​ប្រាកដ​ជា​មាន​អ្នក​ស្លាប់​ច្រើន​ជាង​នេះ”។

នៅពេលព្យុះកំបុតត្បូងវាយប្រហារកម្ទេចរោងចក្រ Mayfield Consumer Products កាលពីយប់ថ្ងៃសុក្រ មានបុគ្គលិកប្រហែល១១០នាក់ កំពុងធ្វើការនៅក្នុងនោះ ដើម្បីបំពេញតាមតម្រូវការដែលមានការកើនឡើងយ៉ាងខ្លាំងសម្រាប់ថ្ងៃឈប់សម្រាក។

ម្ចាស់រោងចក្របានរាយការណ៍ថា មនុស្សចំនួន៨នាក់បានស្លាប់ និង៨នាក់ទៀតបាត់ខ្លួនពីការបាក់រលំ ហើយ៩៤នាក់នៅរស់ ត្រូវបានរកឃើញ។

ស្របពេលជាមួយគ្នានោះដែរ មនុស្សរាប់ពាន់នាក់ត្រូវបាត់បង់ផ្ទះសម្បែង ដោយសារតែអ្វីដែលលោកអភិបាលពណ៌នាថា ជាព្យុះដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ។

ការស្លាប់មនុស្ស១៤នាក់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋចំនួន៤ផ្សេងទៀតដូចជា Tennessee, Arkansas, Missouri និង Illinois។ ថ្វីបើគ្មានអ្នកស្លាប់ក៏ដោយ ប៉ុន្តែក៏មានការខូចខាតផងដែរ នៅក្នុងរដ្ឋ Mississippi។

មនុស្សចំនួន៦នាក់ ត្រូវបានសម្លាប់នៅឃ្លាំង Amazon ក្នុងទីក្រុង Edwardsville នៃរដ្ឋ Illinois ដែលជាកន្លែងកម្មករកំពុងធ្វើការវេនយប់ ដើម្បីខិតខំបំពេញតាមការបញ្ជាទិញ មុនបុណ្យណូអែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ព្យុះកំបុតត្បូងជាង៣០ កំពុងវាយប្រហារសម្លាប់មនុស្ស និងបង្កមហន្តរាយធំធេងនៅ អាមេរិក (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម