ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ានមួយទៀតហើយរកឃើញអ្នកឆ្លង Omicron
នាយកដ្ឋានសុខាភិបាល (DOH) បាននិយាយនៅ ថ្ងៃពុធនេះថា ប្រទេសហ្វីលីពីនបានរកឃើញករណីនាំចូលនៃវីរុសកូវីដបំប្លែងខ្លួន Omicron ចំនួន ២ ករណីដំបូង ។

DOH បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីវីរុសបំប្លែងខ្លួន Omicron ចំនួន ២ ករណីដែលបានរកឃើញពីសំណាកចំនួន ៤៨ កាលពីថ្ងៃអង្គារ បច្ចុប្បន្នត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែកពីគេនៅ ក្នុងកន្លែងធ្វើចត្តាឡីស័ក ។
សារព័ត៌មាន Philippine Daily Inquirer បានរាយការណ៍ថា មនុស្សម្នាក់គឺជាជនជាតិហ្វីលីពីនត្រឡប់មកពីក្រៅប្រទេសដែលបានមកដល់ប្រទេសជប៉ុនតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនកាលពីថ្ងៃទី ១ ខែធ្នូ ។

DOH បាននិយាយថា “បច្ចុប្បន្នអ្នកឆ្លងមិនបង្ហាញរោគសញ្ញានោះទេ ប៉ុន្តែមានរោគសញ្ញានៃជំងឺផ្តាសាយ និងក្អកនៅ ពេលមកដល់” ។
ចំណែកម្នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា ដែលមកពីប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Oman Air ខណៈស្ថានភាពបច្ចុប្បន្នរបស់អ្នកឆ្លងម្នាក់នេះក៏មិនបង្ហាញរោគសញ្ញាផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Straits Times
ចុចអាន ៖ WHO ព្រមានថា Omicron កំពុងរាលដាលលឿនជាងវីរុសបំប្លែងខ្លួនមុនៗ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


