ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលពេញចិត្តការលក់យន្តហោះ F-35 របស់អាមេរិកទៅឲ្យអារ៉ាប់រួម
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថា អ៊ីស្រាអែលពិតជាពេញចិត្តចំពោះក្រុងវ៉ាស៊ីនតោនដែលលក់យន្តហោះចម្បាំង F-35 ចំនួន ៥០ គ្រឿងទៅឲ្យអារ៉ាប់រួមដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងទិញអាវុធចំនួន ២៣ ពាន់លានដុល្លារ ខណៈច្បាប់ក៏កំពុងត្រូវបានបញ្ចូលក្នុងសភាសហរដ្ឋអាមេរិកដើម្បីរារាំងវាផងដែរ ។
លោក Ron Dermer បានប្រាប់កម្មវិធី Morning Joe របស់ទូរទស្សន៍ MSNBC ថា “អ្វីដែលធ្វើឲ្យខ្ញុំគិតនោះគឺជាការស្នើឲ្យលក់យន្តហោះ F-35 ទៅឲ្យអារ៉ាប់រួម ។ អ្វីដែលធ្វើឲ្យខ្ញុំគិតនោះគឺគំនិតដែលថានរណាម្នាក់នឹងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់” ។

លោក Dermer បានបង្ហាញខ្លួននៅក្បែរលោក Yousef Al Otaiba ប្រេសិតអារ៉ាប់រួមរបស់សហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសន៍ទូរទស្សន៍រួមគ្នាលើកដំបូងរបស់ពួកគេចាប់តាំងពីទំនាក់ទំនងត្រូវបានធ្វើឲ្យមានប្រក្រតីរវាងប្រទេសទាំងពីរនៅរដូវក្តៅជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham ដែលត្រួតពិនិត្យដោយប្រធានាធិបតីអាមេរិក Donald Trump ។
នៅពេលសួរអំពីកិច្ចព្រមព្រៀងអាវុធរបស់អារ៉ាប់រួមដែលរួមបញ្ចូលទាំងគ្រឿងផ្ទុះ និងយន្តហោះដ្រូនលោក Dermer បានបញ្ជាក់ថា ខ្លួនមានការគាំទ្រពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu រដ្ឋមន្ត្រីការពារជាតិ Benny Gantz និងមន្រ្តីជាន់ខ្ពស់ដទៃទៀតជាដើម ។

លោកបានបន្ថែមទៀតថា កញ្ចប់សព្វាវុធនឹងមិនរំលោភលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះឧត្តមភាពយោធាប្រកបដោយគុណភាព (QME) របស់អ៊ីស្រាអែលដែលជាគោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការជួយអ៊ីស្រាអែលឲ្យមានអាវុធសមស្របដើម្បីរារាំងការគំរាមកំហែងក្នុងតំបន់ ។
កាលពីមុនរដ្ឋាភិបាលអ៊ីស្រាអែលបានចេញការពារពីភាពខ្លាំងក្លារបស់ខ្លួន នៅពេលធ្វើអត្ថាធិប្បាយអំពីកិច្ចព្រមព្រៀងអាវុធនេះដោយបានបញ្ជាក់នៅក្នុងខែតុលាថា ខ្លួននឹងមិនជំទាស់នឹងការលក់ប្រព័ន្ធអាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យប្រទេសអារ៉ាប់រួមឡើយ ។

ទន្ទឹមនោះសភាសហរដ្ឋអាមេរិកគ្រោងនឹងបោះឆ្នោតនៅសប្តាហ៍នេះលើច្បាប់ចំនួនបួនដាច់ដោយឡែកពីគ្នាដើម្បីរារាំងការលក់អាវុធ ទោះបីជាប្រធានទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិលោក Heidi Grant បាននិយាយថា កិច្ចព្រមព្រៀងមួយអាចធ្វើទៅបានមុនពិធិឡើងកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី ២០ ខែមករា ។
បន្ថែមពីនេះសមាជិកសភាមួយចំនួនដូចជា សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Marco Rubio បាននិយាយថា កិច្ចព្រមព្រៀងនេះអាចធ្វើឲ្យអន្តរាយដល់ QME របស់អ៊ីស្រាអែល ស្របពេលដែលលោក Tony Blinken ទីប្រឹក្សាគោលនយោបាយការបរទេសផ្ទាល់របស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បាននិយាយថា ការលក់យន្តហោះ F-35 នៅមជ្ឈិមបូព៌ាត្រូវបានគេសន្មត់ថាលក់តែឲ្យប្រទេសអ៊ីស្រាអែលប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជិវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


