Connect with us

ព័ត៌មានអន្ដរជាតិ

ការ​សិក្សា​អាហ្វ្រិក​ខាង​ត្បូង​អំពី Omicron​ ផ្តល់​ដំណឹង​ល្អ​មុនបុណ្យ​ណូអែល

បានផុស

នៅ

រសិក្សាមួយរបស់អាហ្វ្រិកខាងត្បូងបានផ្តល់ដំណឹងល្អមុនថ្ងៃបុណ្យណូអែលអំពីភាពឈឺធ្ងន់ធ្ងរនៃវីរុសបំប្លែងខ្លួនថ្មី Omicron កាលពីថ្ងៃពុធម្សិលមិញ ខណៈវីរុសថ្មីនេះជាកម្លាំងថ្មីរាតត្បាតខ្លាំងតាមប្រទេសជាច្រើនទូទាំងពិភពលោក។

រដ្ឋាភិបាលប្រទេសនានាបានជំរុញឲ្យប្រជាពលរដ្ឋទៅទទួលយកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron បានគ្របដណ្តប់ខ្លាំង។ ប្រទេសអាល្លឺម៉ង់ ស្កុតឡេន អៀរឡង់ ហូឡង់ និងកូរ៉េខាងត្បូង បានចាប់ផ្តើមដាក់បំរាមបិទខ្ទប់ពេញលេញតាមផ្នែកខ្លះៗ ឬចាត់វិធានការគម្លាតសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាថ្មីមួយដោយវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លង (NICD) និងសាកលវិទ្យាល័យធំៗមួយចំនួនបានធ្វើការប្រៀបធៀបគ្នាអំពីទិន្នន័យវីរុស Omicron ចាប់ពីខែតុលា និងវិច្ឆិកា ជាមួយនឹងទិន្នន័យអំពីវីរុស Delta ពីខែមេសា ដល់វិច្ឆិកា។

អ្នកស្រាវជ្រាវបានរកឃើញថា ហានិភ័យនៃការចូលមន្ទីរពេទ្យទាបជាងដល់ទៅ៨០%សម្រាប់អ្នកឆ្លងវីរុស Omicron និងថា អ្នកចូលមន្ទីរពេទ្យមានហានិភ័យឈឺធ្ងន់ទាបជាង៣០%។

លោក Cheryl Cohen សាស្ត្រាចារ្យប្រចាំវិទ្យាស្ថាន NICD ដែលជាអ្នកចូលរួមសិក្សាម្នាក់បាននិយាយថា ៖«នៅអាមេរិកខាងត្បូង នេះគឺជារោគរាតត្បាត វីរុស Omicron មានឥរិយាបថក្នុងរបៀបមួយដែលមិនឈឺធ្ងន់ធ្ងរទេ»។

«គួរឲ្យចាប់អារម្មណ៍ ទិន្នន័យរបស់យើងរួមគ្នាពិតជាបង្ហាញរឿងវិជ្ជមានមួយនៃកម្រិតទាបពីការឈឺធ្ងន់របស់វីរុស Omicron បើប្រៀបធៀបជាមួយវីរុសផ្សេងៗ»។ លោកសាស្ត្រាចារ្យបានបញ្ជាក់។

ទោះបីជាយ៉ាងណា អ្នកសិក្សាស្រាវជ្រាវមានការប្រុងប្រយ័ត្នប្រឆាំងនឹងសេចក្តីសន្និដ្ឋាន។ ការសិក្សារបស់ Imperial College London បានចេញកាលពីសប្តាហ៍មុនបង្ហាញថា គ្មានសញ្ញាណាដែលបង្ហាញថា វីរុស Omicron មានអាការឈឺស្រាលនោះទេ។

អ្នកបង្កើតគោលនយោបាយទូទាំងពិភពលោកកំពុងព្យាយាមដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលប្រហែលជាកើតមានផ្ទុះជាថ្មី។ ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ៍បានប្រកាសកញ្ចប់ថវិកា១.៣ប៊ីលានដុល្លារសម្រាប់គាំទ្រដល់អាជីវកម្មដែលរងប៉ះពាល់។

ម្ចាស់អាជីវកម្មប្រហែលជា៣០០នាក់បានតវ៉ានៅទីក្រុងសេអ៊ួលកាលពីថ្ងៃពុធប្រឆាំងនឹងការដាក់បំរាមទំនាក់ទំនងសង្គមជាថ្មី ជំរុញឲ្យរដ្ឋាភិបាលលុបចោលគោលនយោបាយឆ្លងកាត់វ៉ាក់សាំង និងទទួលបានសំណងពីការខាតបង់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម