ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃខ្លាំងក្លានៅអាមេរិក ជម្លៀសមនុស្សរាប់ម៉ឺននាក់
មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ហើយផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ នៅពេលភ្លើងឆេះព្រៃរាលដាលពាសពេញរដ្ឋ Colorado សហរដ្ឋអាមេរិក។

ភ្លើងដែលឆេះរាលដាលយ៉ាងលឿន កំពុងដុតបំផ្លាញតំបន់ Boulder ភាគខាងជើងទីក្រុង Denver ហើយក្រុមមន្ត្រីបាននិយាយថា ការស្លាប់និងរបួសទំនងជាមាន ដោយសារភ្លើងឆេះរាលដាលកាន់តែខ្លាំង។
មនុស្សប្រហែល៣០,០០០នាក់នៅក្នុងទីក្រុង Louisville និង Superior ត្រូវបានប្រាប់ឲ្យចាកចេញពីផ្ទះរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍។

ទន្ទឹមនឹងនេះដែរ ច្បាប់ដាក់រដ្ឋក្នុងគ្រាអាសន្ន ត្រូវបានប្រកាសដោយអភិបាល Jared Polis។
ខ្យល់បក់ក្នុងល្បឿនរហូតដល់ ១៦៩គីឡូម៉ែត្រក្នុងមួយម៉ោង បានជំរុញឲ្យភ្លើងឆេះ កាន់តែរីកធំឡើងៗនៅទូទាំងតំបន់ បន្ទាប់ពីមានគ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្ត។

ភ្លើងឆេះព្រៃនៅរដ្ឋ Colorado ពីមុន បានកើតឡើងនៅតំបន់ជនបទ ប៉ុន្តែការឆេះចុងក្រោយនេះ កំពុងកើតឡើងនៅតំបន់ជាយក្រុងជាច្រើននៃរដ្ឋ។
គួរបញ្ជាក់ថា រដ្ឋ Colorado បាននិងកំពុងជួបប្រទះគ្រោះរាំងស្ងួតខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ បម្រែបម្រួលអាកាសធាតុបានបង្កើនហានិភ័យនៃភាពក្តៅស្ងួត ដែលទំនងជាបង្កជាភ្លើងឆេះព្រៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អូស្ត្រាលី ព្រមានពីភ្លើងឆេះព្រៃដ៏គ្រោះថ្នាក់ អាចរាលដាលរហូតដល់សម្លាប់មនុស្ស
-
សន្តិសុខសង្គម១៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


