ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ចាប់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ
ទីប្រឹក្សាប្រធានសភាអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអង្គារថា សេវាសន្តិសុខអ៊ីរ៉ង់បានកំណត់អត្តសញ្ញាណនិងចាប់ខ្លួនមនុស្សមួយចំនួនដែលពាក់ព័ន្ធនឹងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ខ្លួននាពេលថ្មីៗនេះ។

ទីប្រឹក្សាឈ្មោះ Hossein Amir-Abdollahian ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ISNA ដែលបាននិយាយថា “ជនល្មើសនៃការធ្វើឃាតនេះនឹងមិនអាចរត់គេចពីសំណាញ់ច្បាប់បានទេ”។
អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់លោក Mohsen Fakhrizadeh បានស្លាប់ដោយសាររបួសធ្ងន់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី២៧ខែវិច្ឆិកាបន្ទាប់ពីការវាយប្រហារដោយអាវុធលើរថយន្តរបស់គាត់នៅក្នុងសង្កាត់ Absard ចម្ងាយ៦០គីឡូម៉ែត្រភាគឦសានរដ្ឋធានី តេអេរ៉ង់។

អ្នកនាំពាក្យឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់លោក Ramezan Sharif បានប្រកាសកាលពីថ្ងៃអាទិត្យថា ឧបករណ៍បញ្ជាដោយផ្កាយរណបត្រូវបានប្រើក្នុងការធ្វើឃាតលោក Fakhrizadeh។
អ៊ីរ៉ង់បានចោទប្រកាន់ប្រទេសអ៊ីស្រាអែលថាជាអ្នកនៅពីក្រោយការធ្វើឃាតនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ អ៊ីរ៉ង់ចោទថា អាមេរិករារាំងខ្លួនមិនឲ្យទិញវ៉ាក់សាំងកូវីដ
ចុចអាន៖ “ពិភពលោកគួរតែអរគុណអ៊ីស្រាអែលចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់”
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


