ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក Austin បានឆ្លងកូវីដ ទោះចាក់វ៉ាក់សាំង៣ដូស
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃអាទិត្យ ទី២ ខែមករា ដោយមានរោគសញ្ញាស្រាល ប៉ុន្តែលោកនៅរក្សាកិច្ចការទាំងអស់ ស្របពេលលោកធ្វើចត្តាឡីស័កនៅផ្ទះ៥ថ្ងៃ។
ព័ត៌មាននៃការធ្វើតេស្តវិជ្ជមានកូវីដរបស់លោក Austin បានលេចឡើងនៅពេលមន្ទីរបញ្ចកោណកាលពីសប្តាហ៍មុនបានរឹតបន្តឹងនៅទីស្នាក់ការកណ្តាលរបស់ខ្លួនដោយសារកង្វល់កើនឡើងខ្ពស់នៃវីរុសបំប្លែងខ្លួន Omicron។

ក្នុងសេចក្តីប្រកាសកាលពីយប់ថ្ងៃអាទិត្យ លោក Austin បាននិយាយថា លោកគ្រោងចូលរួមកិច្ចប្រជុំ និងពិភាក្សាសំខាន់ៗតាមអនឡាញនាសប្តាហ៍នេះដើម្បីឲ្យការងារបន្តដំណើរការ។
លោក Austin បាននិយាយថា ៖«ខ្ញុំបានជម្រាមក្រុមថ្នាក់ដឹកនាំអំពីការធ្វើតេស្តរកឃើញវិជ្ជមានរបស់ខ្ញុំ ព្រមទាំងលោកប្រធានាធិបតី។ បុគ្គលិករបស់ខ្ញុំបានចាប់ផ្តើមតាមដាន និងធ្វើតេស្តខ្លួនឯងដែលបានទំនាក់ទំនងជាមួយខ្ញុំកាលពីសប្តាហ៍មុន»។
ក្នុងសេចក្តីប្រកាស លោក Austin បានជួបលោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី២១ ខែធ្នូ មួយសប្តាហ៍មុនពេលលោកកើតមានរោគសញ្ញា។ លោកអាយុ៦៨ឆ្នាំបានចាក់វ៉ាក់សាំងពេញដូស និងដូសបន្ថែមកាលពីខែតុលារួចរាល់ហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CBC
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


