ព័ត៌មានអន្ដរជាតិ
ចាប់បានបុរសមួយក្រុម ជួញដូរស្រ្តីវៀតណាម មករកស៊ីផ្លូវភេទនៅ កម្ពុជា
ប៉ូលិសបានជួយសង្គ្រោះស្ត្រីវៀតណាមចំនួន៧នាក់ដែលត្រូវគេជួញដូរមកកម្ពុជា ដើម្បីរកស៊ីផ្លូវភេទ និងចាប់ខ្លួនជនសង្ស័យ៣នាក់។
ប៉ូលិសខេត្ត Dong Nai បានឃាត់ខ្លួនបុរស៣នាក់ឈ្មោះ Nguyen Tien Dung អាយុ២៥ឆ្នាំ, Loc Thi Luan អាយុ២១ឆ្នាំនិង Ngo Nguyen Dong Khoa អាយុ៥៤ឆ្នាំពីបទ “ជួញដូរមនុស្ស” និង “រៀបចំការធ្វើចំណាកស្រុកខុសច្បាប់”។

យោងតាមការស៊ើបអង្កេត លោក Dung និង Luan បានសហការគ្នា ផ្សព្វផ្សាយព័ត៌មានអំពីស្ត្រីដែលត្រូវបានជ្រើសរើសឲ្យធ្វើការនៅក្នុងហាងខារ៉ាអូខេ និងកាស៊ីណូនៅកម្ពុជា ជាមួយប្រាក់ខែខ្ពស់។
សម្រាប់នារីម្នាក់ៗដែលជ្រើសរើសបាន លោក Dung ត្រូវផ្តល់ប្រាក់ចំនួន១០លានដុង (៤៤០ ដុល្លារ) ឲ្យលោក Luan។ បន្ទាប់មក Dung និង Khoa បាននាំនារីឆ្លងកាត់ខេត្តភាគខាងត្បូង Long An, Tay Ninh និង Binh Phuoc មុនពេលចូលមក កម្ពុជា តាមផ្លូវគ្មានមនុស្ស។
ដោយសារស្ត្រីដែលមិនបញ្ចេញអត្តសញ្ញាណ បានបដិសេធធ្វើការតាមការលួងលោម ឈ្មួញបានឲ្យពួកគេទូរសព្ទទៅក្រុមគ្រួសារ និងទាមទារប្រាក់ពីគ្រួសារនីមួយៗពី ១០០ទៅ១៥០លានដុង (៤,៤០០ ទៅ ៦,៥០០ដុល្លារ) ដើម្បីដោះលែងពួកគេឲ្យត្រឡប់ទៅផ្ទះវិញ។

ប៉ូលិសនិយាយថា ក្នុងអំឡុងខែធ្នូកន្លងទៅ ក្រុមនេះបានបោកបញ្ឆោត និងបញ្ជូនស្ត្រីជាង ១០ នាក់មកប្រទេសកម្ពុជា ដើម្បីធ្វើជានារីរកស៊ីផ្លូវភេទ។
បន្ទាប់ពីតាមដានពួកគេអស់រយៈពេលជាច្រើនថ្ងៃ ប៉ូលិសនៅក្នុងខេត្ត Dong Nai ដែលមានព្រំប្រទល់ជាប់ទីក្រុង ហូជីមិញ បានចាប់ខ្លួន Dung និងបក្ខពួករបស់គាត់ ខណៈពួកគេកំពុងជួញដូរស្ត្រីប្រាំពីរនាក់មកប្រទេសកម្ពុជាតាមផ្លូវផ្សេងៗគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ជាប់ឈ្មោះជាកន្លែងអាក្រក់បំផុតលើលោក ដោយសារកូវីដ នៅខែធ្នូ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


