ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅប៉េរូ ស្លាប់មនុស្សយ៉ាងហោចណាស់៥ របួស ២១ និងបំផ្លាញផ្ទះ ៤៨ខ្នង
អាជ្ញាធរប្រទេសប៉េរូ បានឱ្យដឹងថា គ្រោះរញ្ជួយដីពីរលើកជាប់គ្នាៗ បានវាយប្រហារប្រទេសនេះ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៥នាក់ និងរបួស ២១នាក់ នៅតំបន់ភ្នំមួយភាគខាងកើតនៃរដ្ឋធានី Lima ។
មជ្ឈមណ្ឌលរញ្ជួយដីជាតិរបស់ប្រទេសប៉េរូ បានលើកឡើងថា គ្រោះរញ្ជួយដីកម្រិត ៥.១ និង ៣.៧ រ៉ិចទ័របានវាយប្រហារតំបន់ Junin កាលពីយប់ថ្ងៃសៅរ៍។ រូបថតមួយចំនួនហាក់បង្ហាញពីផ្ទះដួលរលំ និងក្រុមអ្នកជួយសង្គ្រោះកំពុងសម្អាតគំនរបាក់បែក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ។

ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សជាប់គាំង ក្រោមគំនរបាក់បែក។
ប្រធានាធិបតីជាប់ឆ្នោត លោកស្រី Keiko Fujimori និយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា៖ « ខ្ញុំសោកស្តាយយ៉ាងខ្លាំង ចំពោះផលវិបាកនៃការរញ្ជួយដីដែលបានកើតឡើងនៅតំបន់ Junin ។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសាររបស់អ្នកដែលស្លាប់ និងអ្នករងផលប៉ះពាល់»។
លោក Luis Vasquez មេដឹកនាំវិទ្យាស្ថានការពារជនស៊ីវិលជាតិប៉េរូ ប្រាប់វិទ្យុប៉េរូថា របាយការណ៍ដំបូងបង្ហាញថា ផ្ទះយ៉ាងហោចណាស់ ៤៨ខ្នង ត្រូវបានបំផ្លាញ និង ១៨ខ្នងរងការខូចខាត បង្កឱ្យមនុស្សប្រមាណ ៣០០នាក់ត្រូវស្នាក់នៅបណ្តោះអាសន្នក្នុងតង់។
គួរបញ្ជាក់ថា ផ្ទះនៅក្នុងទីក្រុង Chupaca ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Lima ត្រូវបានសាងសង់ដោយដីឥដ្ឋ ដែលជាហេតុងាយនឹងដួលរលំ។
អ្នកស្រុក Chongos Bajo ម្នាក់ សុំមិនបញ្ចេញឈ្មោះប្រាប់បណ្តាញទូរទស្សន៍ N ថា៖ « រញ្ជួយដីបានបំផ្លាញផ្ទះរបស់យើង។ នៅទីនេះមានផ្ទះដីឥដ្ឋជាច្រើនដែលដួលរលំ»។
ប្រទេសប៉េរូស្ថិតនៅក្នុងតំបន់ភ្នំភ្លើង ដែលគេស្គាល់ថាជារង្វង់ភ្លើងប៉ាស៊ីហ្វិក មានប្រហែល ៨៥ភាគរយនៃសកម្មភាពរញ្ជួយដីរបស់ពិភពលោក៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


