ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ការពារខ្លាំងទាំងនៅអាកាសយានដ្ឋានណៃពិដោ រហូតដល់ស្ថានទូត កម្ពុជា
អាជ្ញាធរមីយ៉ាន់ម៉ាបានអនុវត្តវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងក្នុងក្រុងទីក្រុងណៃពិដោ និងទីក្រុងយ៉ាំងហ្គោន ដោយសារដំណើរទស្សនកិច្ចការទូតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅក្រុងណៃពិដោរបស់ប្រទេសមីយ៉ាន់ម៉ា ។

ទន្ទឹមនោះ ក្រុមមន្ត្រីមីយ៉ាន់ម៉ាក៏បានដាក់ពង្រាយបុគ្គលិកសន្តិសុខបន្ថែម ក៏ដូចជាបិទផ្លូវនៅជិតអាកាសយានដ្ឋានអន្តរជាតិណៃពិដោ និងកន្លែងព្រឹត្តិការណ៍ណាមួយផ្សេងទៀត ខណៈវិធានការរឹតបន្តឹងក៏បានធ្វើឡើងនៅស្ថានទូតកម្ពុជានៅទីក្រុងយ៉ាំងហ្គោនផងដែរ ។
គួររំឭកថា នៅវេលាម៉ោងប្រមាណ ១០ និង ១៥ នាទីព្រឹកម៉ោងនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ ដើម្បីបំពេញទស្សនកិច្ចការងារចំនួន ២ ថ្ងៃ ពោលចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ នេះ ។

នៅឯអាកាសយានដ្ឋានណៃពិដោ មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្ដៅជាទីបំផុតរបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសមីយ៉ាន់ម៉ា ចំពោះវត្តមានរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Garda World
ចុចអាន ៖ សារព័ត៌មានល្បីៗលើលោកចុះផ្សាយព្រោងព្រាតពីដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ មីយ៉ាន់ម៉ា
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


