Connect with us

ព័ត៌មានអន្ដរជាតិ

Pre-Wedding នៅក្នុងទីបញ្ចុះសព កំពុងកក្រើកពេញអ៊ីនធឺណិត បន្ទាប់ពីមានស្រមោលខ្មៅស្ទង់ៗ ឈរពីក្រោយ

បានផុស

នៅ

ក្រោយល្បីល្បាញរូបថត Pre-Wedding ក្នុងទីបញ្ចុះសព បានចែករំលែកតៗគ្នាក្នុងបណ្ដេញសង្គម រហូតអ្នកនិយមលេងអ៊ីនធឺណិត មាន​ការព្រឺក្បាល ព្រឺសម្បុរ ជាពិសេសគឺរូបភាពចុងក្រោយ ដែលថតជាប់​មនុស្ស​ នៅ​ពី​ក្រោយ​កូនកំលោះ​កូនក្រមុំ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗ ​អ្នកយកព័ត៌មានបានធ្វើដំណើរទៅកាន់ផ្ទះ​លោក គង់ឆាវ អ៊ីកៃអ៊ីន អាយុ ២៨ឆ្នាំ ហៅ ណុន ស្ថិត​ក្នុងឃុំយ៉ានយ៉ាវ ស្រុកសាវ៉ាន់កាឡុក ខេត្តសុខោទ័យ នៃប្រទេសថៃ និង​ជា​អ្នកថតរូប Pre-Wedding ដ៏​ល្បី​នោះ បន្ទាប់ពីលេចស្រមោលខ្មៅស្ទង់ៗ នៅលើរូបថតអ្នកទាំងពីរ។

លោក ណុន

យ៉ាងណាមិញ​ លោក ណុន បាន​និយាយថា Pre-wedding របស់​លោក​ ដែល​កំពុងតែ​ពេញនិយម​នា​ពេល​បច្ចុប្បន្ន វា​គឺ​ផ្នែក​មួយនៃ​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​ផ្ទាល់​។ ​​លោក​ចង់​ប្រាប់​ដល់​សាធារណជន​ថា ការ​ស្លាប់​គឺ​កៀក​ណាស់។ ប៉ុន្តែ​មនុស្ស​តែង​គិត​ថា​សេចក្ដី​ស្លាប់​នៅ​ឆ្ងាយ នឹង​មិន​ចេះ​ខ្វល់ខ្វាយ​ក្នុង​ជីវិត នៅ​ពេល​ខ្លះ គាត់​គ្មាន​ពេល​វេលា​ដើម្បី​រស់​នៅ​ឡើយ។

សម្រាប់​ការ​ថត​ Pre-Wedding លោកណុនថា​​ លោក​មិន​ខ្លាច​អ្វី​ឡើយ​។ ក្នុង​ថ្ងៃ​នោះ ពួក​យើង​មាន​គ្នា​ ៤​ នាក់ និង​កូនក្រមុំ​កូន​កំលោះ​សរុប​ ៦ ​នាក់ ។ ដោយផ្ទាល់ ​ខ្ញុំគិតថា វា​អាចជាអ្នក​ទទួល​បន្ទុក ​ឬ​អ្នកភូមិ​ដែល​មក​មើលច្រើន​ជាង​វិញ្ញាណ ដែលខ្លួនគាត់ផ្ទាល់ មិន​ជឿ​លើ​រឿងខ្មោចឡើយ និងចាត់ទុក​រូបភាព​ដែល​បាន​ថត​​នោះ​ ​មិនមែន​ជា​វិញ្ញាណ​នោះទេ។

លោកក៏បញ្ជាក់បន្ថែមថា ចំពោះកូនក្រមុំ គឺជា​មិត្តម្នាក់មកពី​មហាវិទ្យាល័យ ដែលពីមុន លោកបានទាក់ទងម៉ូដែល​ជាច្រើន ប៉ុន្តែ​គ្មាន​អ្នក​ណា​យល់​ព្រម​ថត​រូបបែបនេះ​​​ទេ។ ទី​បំផុត ​លោកក៏រកបាន​មិត្តភ័ក្ដិ​ម្នាក់​ ដែល​ព្រម​ថតជាមួយលោក។ រូបភាពទាំងអស់ដែលលោកបានថត គឺជាស្នាដៃដែលលោកចូលចិត្តខ្លាំង ហើយលោកក៏ធ្លាប់ថតច្រើនឈុតនេះ ពីមុនមក​ដូចគ្នា៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖ Sanook

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ១៩ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម