Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កំពុងផ្ទុះជំងឺមួយទៀត ងាយឆ្លង និងធន់ជាមួយថ្នាំសម្លាប់មេរោគ

បានផុស

នៅ

លោកវេជ្ជបណ្ឌិត Yong Phuworawan អ្នកជំនាញផ្នែកព្យាបាលរោគ​នៃ​សាកលវិទ្យាល័យ Chulalongkorn បាន​បង្ហោះ​សារ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ជំងឺ​រាគរូស Norovirus ​កំពុង​រាតត្បាត​ក្នុង​ខេត្ត​ចាន់​បុរី និង​ភាគ​ខាងកើតប្រទេសថៃ​ ចាប់តាំងពី​ថ្ងៃ​ចូល​ឆ្នាំ​ថ្មីឆ្នាំសកល​រហូត​មក​ដល់​ពេល​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ជំងឺរាគរូស Norovirus ដែលត្រូវបានរកឃើញនេះគឺជាប្រភេទបំប្លែងខ្លួន GII.3 ដែលជាពូជកម្រមួយមិនងាយនឹងមានការរាយការណ៍ណាស់ ហើយនាយកដ្ឋានគ្រប់គ្រងជំងឺថៃបានរកឃើញវានៅក្នុងខែមិថុនា ឆ្នាំ ២០១៨ ពីអ្នកជំងឺរាគនៅទីក្រុងបាងកក ។

មេរោគនេះអាចបណ្តាលឲ្យរាគ ក្អួត និងឈឺពោះ ក្នុងករណីខ្លះគឺគ្រុនក្តៅ ហើយរោគសញ្ញារបស់វាគឺស្រដៀងនឹងការពុលអាហារ ។

ជំងឺនេះច្រើនកើតមានក្នុងរដូវរងា ។ ក្នុងឆ្នាំខ្លះវាបានចម្លងដល់​អ្នក​ជំងឺ​ជា​ច្រើន ហើយ​វា​ច្រើន​តែ​ច្រឡំ​ថា​ពុល​អាហារ​ ព្រោះ​មេរោគ​មិន​មាន​សំបកនោះទេ ហើយវាក៏ងាយចម្លង និងធន់នឹងថ្នាំសម្លាប់មេរោគ ដូចជាអាល់កុលជាដើម ។

ចំពោះសារធាតុដែលអាចប្រើសម្លាប់មេរោគនេះបានគឺសារធាតុក្លរីន ដូចជា chlorox (ទឹកសម្អាតបង្គន់) ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sanook

ចុចអាន ៖ មកថ្មីទៀតហើយ! លើកនេះជា វីរុសបំប្លែងខ្លួន កូនកាត់ Delta ជាមួយ Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម