Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កំពុងហ្វឹកហាត់កងទ័ព អ៊ុយក្រែន ទប់ទល់ រុស្ស៊ី

បានផុស

នៅ

រដ្ឋបាលលោក ចូ បៃដិន កំពុងថ្លឹងថ្លែងជម្រើសថ្មីរួមទាំងការផ្តល់អាវុធបន្ថែមដល់អ៊ុយក្រែនដើម្បីទប់ទល់នឹងការកាន់កាប់របស់រុស្ស៊ី ដើម្បីព្យាយាមបង្កើនការចំណាយសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើលោកសម្រេចចិត្តឈ្លានពានប្រទេសនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា ការបញ្ជូនទាហានអាមេរិកទៅកាន់អ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយរុស្ស៊ីគឺមិនទាន់មាននៅលើតុនោះទេ ។ ប៉ុន្តែកងកម្លាំងប្រតិបត្តិការពិសេសបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងអ៊ុយក្រែន ហើយមន្ត្រីរដ្ឋបាលជាន់ខ្ពស់បាននិយាយថា វាអាចទៅរួចដែលភ្នាក់ងារផ្សេងទៀតអាចផ្តល់ការគាំទ្រមួយចំនួនដូចជា CIA ជាដើម ។

ទន្ទឺមនោះ មន្ត្រីអាមេរិកមបាននិយាយថា នាយក CIA លោក Bill Burns ក៏បានធ្វើដំណើរទៅកាន់ទីក្រុង Kyiv កាលពីសប្តាហ៍មុនរួចហើយផងដែរដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងពិភាក្សាអំពីហានិភ័យ និងការទប់ទល់ចំពោះអ៊ុយក្រែន ។

បន្ថែមពីលើការពិចារណាអំពីរបៀបជួយយោធា និងរដ្ឋាភិបាលអ៊ុយក្រែនទប់ទល់នឹងការឈ្លានពាន សហរដ្ឋអាមេរិកកំពុងវាយតម្លៃជម្រើសសម្រាប់ការពង្រឹងសមត្ថភាពរបស់កងកម្លាំងអ៊ុយក្រែនក្នុងការទប់ទល់នឹងការកាន់កាប់ដ៏មានសក្តានុពលរបស់រុស្ស៊ី ។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់ CNN ថា នោះរួមមានសក្តានុពលក្នុងការផ្តល់ឲ្យកងទ័ពអ៊ុយក្រែននូវគ្រាប់កាំភ្លើង កាំភ្លើងត្បាល់ មីស៊ីលប្រឆាំងរថក្រោះ Javelin និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ដែលទំនងជាមកពីសម្ព័ន្ធមិត្តណាតូ ។

គួរបញ្ជាក់ថា ដំណឹង​នេះ​កើត​ឡើង​មុន​ជំនួប​ទល់​មុខ​គ្នា​រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី Sergey Lavrov ក្នុង​ទីក្រុង​ហ្សឺណែវ​នៅ​ថ្ងៃ​សុក្រ ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់បាននិយាយថា កិច្ចប្រជុំដែលបានគ្រោងទុកនេះប្រហែលពិភាក្សាពីបញ្ហា “ការទូតមិនទាន់ស្លាប់ទេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ ឡើងកម្តៅ! អង់គ្លេស បញ្ជូនទ័ព និងសព្វាវុធបច្ចេកវិទ្យាទំនើបទៅ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម