Connect with us

ព័ត៌មានអន្ដរជាតិ

ទោះឆ្លងកូវីដក្នុងថ្នាក់រៀន ក៏ថៃមិនបិទសាលាដែរ លុះត្រារឿងមួយកើតឡើង 

បានផុស

នៅ

យោងតាមអគ្គនាយករង នៃនាយកដ្ឋានសុខាភិបាលថៃ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមករាថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ នឹងមិនបញ្ជាឲ្យបិទសាលារៀននោះទេ ទោះមានសិស្សមួយចំនួនឆ្លងមេរោគកូវីដ១៩ក៏ដោយ ប៉ុន្តែនឹងបិទ ប្រសិនបើមានការឆ្លងជាចង្កោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Sarawut Boonsuk ពន្យល់ថា ក្រសួងនឹងបញ្ជាឲ្យសាលា បិទថ្នាក់រៀនរយៈពេលបីថ្ងៃ ដើម្បីសម្អាតឲ្យបានហ្មត់ចត់ ប្រសិនបើរកឃើញការឆ្លងមួយ ឬពីរករណីក្នុងថ្នាក់រៀន ហើយសាលាទាំងមូលនឹងត្រូវបិទរយៈពេលបីថ្ងៃ ដើម្បីសម្អាតប្រសិនបើករណីឆ្លងត្រូវបានរកឃើញនៅក្នុងថ្នាក់រៀនលើសពី១។

លោកក៏បានបន្ថែមផងដែរថា សាលារៀនអាចផ្អាកសកម្មភាពជាក្រុមទាំងអស់ ហើយតម្រូវឲ្យសិស្សនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ រៀនតាមអនឡាញដើម្បីការពារសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ខែមករាមក តួលេខផ្លូវការរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ចំនួននៃការឆ្លងកូវីដក្នុងចំណោមកុមារដែលមានអាយុពី១៣ទៅ១៩ឆ្នាំ បានកើនឡើងច្រើនជាងក្រុមអាយុផ្សេងទៀត ថ្វីបើអត្រាមរណភាពក្នុងចំណោមអនីតិជន មានកម្រិតទាបបំផុតក៏ដោយ។

ប្រទេសថៃបានចាក់ថ្នាំបង្ការកូវីដដូសទី១ដល់កុមារចំនួន ៤.៥លាននាក់ដែលមានអាយុពី ១២ ដល់១៨ ឆ្នាំ ពោលគឺស្មើនឹង ៨៨,៤% ក្នុងចំណោមអនីតិជនប្រមាណ៥លាននាក់នៅក្នុងក្រុមអាយុនេះ ខណៈកុមារសរុប ៤.០៩លាននាក់ ឬ ៧៩,៦% នៃក្រុមអាយុនេះបានទទួលវ៉ាក់សាំងដូសទីពីរ។ ក្រសួង​មាន​បំណង​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ពី ៥ ទៅ ១១​ឆ្នាំ នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ រកឃើញជនជាតិ ថៃ មួយក្រុម ឆ្លង អូមីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន ប្រកាសកែសម្រួលព្រំប្រទល់តំបន់ ៣ និងតំបន់ ២ ជុំវិញបឹងទន្លេសាប

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

អាមេរិក ជាប្រទេសតែមួយគត់មានជនស៊ីវិលប្រើប្រាស់កាំភ្លើងច្រើនជាងគេ លើលោក

KPT+៣៧ នាទី មុន

រស់នៅក្នុងការរំពឹងទុករបស់អ្នកដទៃ ជាឫសគល់មួយ ធ្វើឱ្យអ្នកបាត់បង់ភាពជាខ្លួនឯង

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

អាវុធ​​​​ក្លាយ​​ជា​មូលហេតុ​​ឈាន​​មុខ​​គេ​​ក្នុង​​​ការ​​ស្លាប់​កុមារ​​នៅ​​អាមេរិក

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យរបស់មន្ទីររៀបចំដែននគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង

Sokha Hotels

ព័ត៌មានពេញនិយម