Connect with us

ព័ត៌មានអន្ដរជាតិ

ពេលនេះ អូមីក្រុង មាននៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេស ថៃ

បានផុស

នៅ

នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របានប្រកាសនៅថ្ងៃសុក្រនេះថា វីរុសបំប្លែងខ្លួនអូមីក្រុងដែលអាចចម្លងបានខ្ពស់ និងរហ័ស ឥឡូវនេះត្រូវបានរកឃើញនៅក្នុងខេត្តទាំង ៧៧ នៃប្រទេសថៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Supakit Sirilak ប្រធាននាយកដ្ឋានបាននិយាយថា ៩៧ ទៅ ៩៨ ភាគរយនៃករណីឆ្លងកូវីដថ្មីនៅក្នុងប្រទេសថៃ ឥឡូវនេះគឺជាការឆ្លងអូមីក្រុង ប៉ុន្តែតួលេខនេះត្រូវបានគេរំពឹងថានឹងកើន ១០០ ភាគរយតែម្ដងនៅចុងខែនេះ ។

លោកបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ភាគច្រើននៅតែត្រូវបានបង្កឡើងដោយវីរុសបំប្លែងខ្លួនដែលតា ។

ទន្ទឹមនឹងនេះ អូមីក្រុងទទួលខុសត្រូវ ៩៦.៩ ភាគរយនៃករណីដែលមកដល់ពីបរទេស និង ១០០ ភាគរយនៃករណីឆ្លងក្នុងសហគមន៍ឡើងវិញ ។

ជាចុងក្រោយលោក Supakit បានជំរុញមនុស្សចាក់វ៉ាក់សាំងដូសជំរុញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងឡើងវិញដោយវីរុសបំប្លែងខ្លួនថ្មីនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ បណ្ដាញ 5G របស់ ថៃ មិនមានបញ្ហាដល់យន្តហោះឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម