ព័ត៌មានអន្ដរជាតិ
បណ្ដាញ 5G របស់ ថៃ មិនមានបញ្ហាដល់យន្តហោះឡើយ
បន្ទាប់ពីរលកនៃការលុបចោលជើងហោះហើរ និងកាលវិភាគក្រុមហ៊ុនអាកាសចរណ៍ទៅកាន់សហរដ្ឋអាមេរិក អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានបញ្ជាក់ថា សញ្ញា 5G នៅក្នុងប្រទេសថៃមិនមានផលប៉ះពាល់អវិជ្ជមានលើយន្តហោះ ឬឧបករណ៍ហោះហើរនោះទេ ។
CAAT បានពន្យល់ថា នៅក្នុងប្រទេសថៃ កម្រិតបញ្ជូន 5G គឺស្ថិតនៅលើរលកចម្ងាយខុសពីអ្វីដែលប្រើក្នុងបច្ចេកវិទ្យាអាកាសចរណ៍ ។ អាជ្ញាធរអាកាសចរណ៍របស់ប្រទេសថៃក៏បាននិយាយផងដែរថា ពួកគេបានឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាព 5G ចាប់តាំងពីឆ្នាំមុន ។
បញ្ហានេះត្រូវបានលើកឡើងនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការដាក់ឲ្យដំណើរការប្រព័ន្ធ 5G ដោយក្រុមហ៊ុន AT&T Inc. និង Verizon Communications Inc. នៅជិតអាកាសយានដ្ឋានអាមេរិកអាចរំខានដល់ប្រព័ន្ធសុវត្ថិភាពសំខាន់ៗ ។
អ្នកជំនាញជាច្រើនបានប្រកាសភ្លាមៗថា នេះគឺជាបញ្ហាតែមួយគត់សម្រាប់សហរដ្ឋអាមេរិក ហើយប្រទេសផ្សេងទៀតមិនជួបប្រទះនឹងហានិភ័យណាមួយឡើយ ។ ឥឡូវនេះប្រទេសថៃក៏បានឆ្លើយតបនឹងបញ្ហានេះផងដែរ ដោយបញ្ជាក់ថា ប្រព័ន្ធ 5G នៅក្នុងប្រទេសនេះប្រើប្រាស់ប្រេកង់ ២.៦ ជីហ្គាហឺត (GHz) ដែលជាចម្ងាយសុវត្ថិភាពពីឧបករណ៍វាស់ស្ទង់វិទ្យុនៅក្នុងយន្តហោះ Boeing ដែលដំណើរការចន្លោះពី ៤.២ និង ៤.៤ ជីហ្គាហឺត ។
ចំណែកនៅសហរដ្ឋអាមេរិក ប្រព័ន្ធ 5G ត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការក្នុងចន្លោះពី ៣.៧ ទៅ ៣.៩៨ ជីហ្គាហឺត ដែលនៅជិតពេកសម្រាប់សុវត្ថិភាពពីឧបករណ៍វាស់កម្ពស់ជូនដំណឹងដល់អ្នកបើកយន្តហោះអំពីចម្ងាយរបស់ពួកគេទៅដី ហើយមានសារៈសំខាន់ក្នុងការចុះចតដោយសុវត្ថិភាព ជាពិសេសក្នុងអាកាសធាតុអាក្រក់ ឬភាពមើលឃើញទាប ។
CAAT នៅក្នុងប្រទេសថៃ ថែមទាំងបាននិយាយថា អស់រយៈពេល ៧ ខែមកនេះ ពួកគេបានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីឲ្យប្រាកដថា ពួកគេដឹងពីប្រេកង់ដែល 5G កំពុងដំណើរការ ដោយធ្វើការទំនាក់ទំនងជាពិសេស បន្ទាប់ពីត្រូវបានប្រាប់ដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិនៃជម្លោះដែលអាចកើតមាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោកផ្អាកជើងហោះហើរទៅ អាមេរិក ដោយសារប្រព័ន្ធ 5G
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


