ព័ត៌មានអន្ដរជាតិ
វៀតណាម ជោគជ័យវះកាត់ប្តូរក្រលៀន ទោះអ្នកជំងឺ និងអ្នកបរិច្ចាគ មានប្រភេទឈាមខុសគ្នា
មន្ទីរពេទ្យ Cho Ray (ជោរៃ) នៅទីក្រុងហូជីមិញ បានធ្វើការវះកាត់ប្តូរក្រលៀនដោយជោគជ័យ ទាំងមិនចាំបាច់មានប្រភេទឈាមដូចគ្នា ដែលនេះជាករណីទីមួយហើយនៅក្នុងប្រទេសវៀតណាម។
លោកស្រី Tran Thi Hanh អាយុ៥១ឆ្នាំមកពីខេត្ត Ben Tre បានស្ម័គ្រចិត្តបរិច្ចាគក្រលៀនមួយដល់ប្តីរបស់គាត់ឈ្មោះ Vi Van Biet អាយុ៥៤ឆ្នាំ ដែលមានជំងឺដំណាក់កាលចុងក្រោយ និងបានធ្វើការលាងឈាមអស់រយៈពេលជាងមួយឆ្នាំមកហើយ។
ប្រភេទឈាមរបស់ប្រពន្ធគឺ A ចំណែកឈាមរបស់ប្តីគឺប្រភេទ B។

ការវះកាត់ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៩ ខែធ្នូ ហើយពេលនេះ អ្នកទាំងពីរកំពុងស្ថិតក្នុងស្ថានភាពធម្មតា។
ក្រុមវេជ្ជបណ្ឌិតបាននិយាយថា ដើម្បីរៀបចំសម្រាប់ការប្តូរក្រលៀន អ្នកជំងឺបានទទួលការព្យាបាលដើម្បីបន្ថយកម្រិតអង់ទីគ័រនៅក្នុងឈាមរបស់គាត់ និងកាត់បន្ថយហានិភ័យនៃការប្រឆាំងអង់ទីគ័រ ក្រលៀនអ្នកបរិច្ចាគ។

លោកសាស្ត្រាចារ្យ Thai Minh Sam ប្រធានផ្នែកជំងឺក្រលៀនរបស់មន្ទីរពេទ្យបាននិយាយថា មានអ្នកជំងឺប្រហែល៣០០នាក់ បានចុះឈ្មោះដើម្បីប្តូរក្រលៀននៅមន្ទីរពេទ្យជារៀងរាល់ឆ្នាំ ប៉ុន្តែក្នុងចំណោមនោះមានតែមួយភាគបីប៉ុណ្ណោះ ដែលទទួលការវះកាត់ដោយសារហេតុផលផ្សេងៗ ដូចជាម្ចាស់ជំនួយមានប្រភេទឈាមខុសគ្នាជាដើម។
លោក Sam និយាយថា ការប្តូរក្រលៀនលើអ្នកដែលមានប្រភេទឈាមខុសគ្នា ត្រូវបានធ្វើឡើងនៅក្នុងប្រទេសជាច្រើន ហើយមន្ទីរពេទ្យបានបញ្ជូនវេជ្ជបណ្ឌិត និងគ្រូពេទ្យវះកាត់ទៅកាន់បណ្តាមន្ទីរពេទ្យឈានមុខនៅបរទេស ដើម្បីសិក្សាពីដំណើរការនេះក្នុងប៉ុន្មានឆ្នាំថ្មីៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vietnam Plus
ចុចអាន៖ វៀតណាម ចាប់ខ្លួនមេជួញដូរក្រលៀនខុសច្បាប់ ត្រៀមផ្តន្ទាទោសជាប់គុកមួយជីវិត
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



