ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តី វៀតណាម បញ្ជាឲ្យដាក់ទណ្ឌកម្មខ្លាំងក្លាចំពោះអ្នកបំពានច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យមានការដាក់ទណ្ឌកម្មខ្លាំងក្លាចំពោះបុគ្គលនិងអង្គភាពណាដែលបំពានច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩បន្ទាប់ពីមានការឆ្លងរាលដាលក្នុងសហគមន៍នាពេលថ្មីៗនេះ។

នៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលស្តីពីការងារបង្ការជំងឺរាតត្បាតកាលពីថ្ងៃទី១ខែធ្នូម្សិលមិញនេះ មន្រ្តីទីក្រុងហូជីមិញបានរាយការណ៍ថា ចាប់តាំងពីថ្ងៃទី២៨ខែវិច្ឆិកាមក មានករណីចំនួន៤ត្រូវបានគេរកឃើញនៅក្នុងទីក្រុងនេះដែលឆ្លងពីអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម។
ពេលស្នាក់នៅក្នុងកន្លែងធ្វើចត្តាឡីស័ករបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សម្នាក់ដែលក្រោយមកត្រូវបានបញ្ជាក់ថាបានឆ្លងជំងឺនេះ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long បាននិយាយថា ការស៊ើបអង្កេតខាងរោគរាតត្បាតបានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិងអ្នកជំងឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិធ្វើចត្តាឡីស័ក។
លោកនាយករដ្ឋមន្ត្រី Phuc បានបញ្ជាឲ្យមានការស៊ើបអង្កេតលើការទទួលខុសត្រូវរបស់បុគ្គលនិងអង្គភាពនានាសម្រាប់ការរំលោភបំពានរួមជាមួយការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Explorer
ចុចអាន៖ វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ
ចុចអាន៖ គប់គ្រាប់បែកសាំងដាក់អ្នកជិតខាងព្រោះខឹងច្រៀងខារ៉ាអូខេឮៗពេក (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


