ព័ត៌មានអន្ដរជាតិ
ចិនចុះកិច្ចព្រមព្រៀងថ្មីជាមួយរុស្ស៊ីតម្លៃ១១៧.៥ប៊ីលានដុល្លារ
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានបង្ហាញកិច្ចព្រមព្រៀងប្រេង និងឧស្ម័នរុស្ស៊ីថ្មីជាមួយប្រទេសចិនដែលប៉ាន់ស្មានជាប្រាក់ ១១៧.៥ប៊ីលានដុល្លារអាមេរិកកាលពីថ្ងៃសុក្រ ដោយបានសន្យាបង្កើនការនាំចេញពីតំបន់ចុងបូព៌ារបស់រុស្ស៊ី ស្របពេលភាពតានតឹងជាមួយនឹងអ៉ឺរ៉ុបជុំវិញវិបត្តិជាមួយអ៊ុយក្រែន។
រុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នលំដាប់ទី៣របស់ទីក្រុងប៉េកាំងបានពង្រឹងមិត្តភាពជាមួយចិន ដែលជាអ្នកប្រើប្រាស់ថាមពលធំបំផុតក្នុងពិភពលោក បានកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើអតិថិជនថាមពលអឺរ៉ុប។
លោក ពូទីន បាននិយាយក្នុងជំនួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថា ៖«អ្នកជំនាញប្រេងរបស់យើងបានរៀបចំដំណោះស្រាយថ្មីល្អណាស់លើការផ្គត់ផ្គង់អ៊ីដ្រូកាបូនទៅកាន់សាធារណរដ្ឋប្រជាមានិតចិន»។

«ជំហានឆ្ពោះទៅមុខមួយត្រូវបានធ្វើនៅក្នុងឧស្សាហកម្មឧស្ម័ន»។ លោកបានបន្ថែមដោយយោងទៅលើកិច្ចពព្រមព្រៀងថ្មីក្នុងផ្គត់ផ្គង់ចំនួន១០ប៊ីលានម៉ែត្រគូបក្នុងមួយៗឆ្នាំទៅចិនពីតំបន់បូព៌ារបស់រុស្ស៊ី។
សូមបញ្ជាក់ថា លោក ពូទីន មានវត្តមាននៅទីក្រុងប៉េកាំងដើម្បីចូលពិធីបើកកីឡាអូឡាំពិករដូវរងា។
យោងតាមការវិភាគរបស់ Reuters បង្ហាញថា ការលក់ឧស្ម័នតែម្យ៉ាងអាចទទួលបានប្រាក់ប្រមាណ៣៧.៥ប៊ីលានដុល្លារអាមេរិកក្នុងរយៈ២៥ឆ្នាំ ដែលត្រូវបានស្មានថា តម្លៃឧស្ម័នជាមធ្យម ១៥០ដុល្លារអាមេរិក ក្នុង១០០០ម៉ែត្រគូបដូចដែលក្រុមឧស្ម័នយក្សរបស់រុស្ស៊ី Gazprom បានរាយការណ៍សម្រាប់កិច្ចព្រមព្រៀងថ្មីជាមួយប្រទេសចិន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា កិច្ចព្រមព្រៀងមានរយៈពេល២៥ឆ្នាំ ខណៈប្រភពឧស្សាហកម្មចិនបាននិយាយថា វាមានរយៈពេល៣០ឆ្នាំ។
ដាច់ដោយឡែកមួយទៀត ក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Rosneft ដឹកនាំដោយសម័្ពន្ធមិត្តរបស់លោក ពូទីន គឺលោក Igor Sechin បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន CNPC ដើម្បីផ្គត់ផ្គង់ប្រេង១០០លានតោនតាមប្រទេសកាហ្សាក់ស្ថានរយៈពេល១០ឆ្នាំដែលពង្រីកកិច្ចព្រមព្រៀងមានស្រាប់ប្រកបដោយប្រសិទ្ធភាព។
ក្រុមហ៊ុន Rosneft បាននិយាយថា កិច្ចព្រមព្រៀងថ្មីនេះមានតម្លៃ៨០ប៊ីលានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងបានជំរុញរូបិយប័ណ្ណ និងផ្សារភាគហ៊ុនរុស្ស៊ី រាប់ទាំងភាគហ៊ុននៅក្នុងក្រុមហ៊ុន Rosneft និង Gazprom ផង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៦ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


