ព័ត៌មានអន្ដរជាតិ
ជិតមានការសម្រេចសំខាន់ ក្រោយលោក ម៉ាក្រុង ជួបលោក ពូទីន និងបន្តជួបមេដឹកនាំអ៊ុយក្រែនថ្ងៃនេះ
«ប៉ុន្មានថ្ងៃខាងមុខនឹងមានការសម្រេចចិត្តសំខាន់ជុំវិញការប្រឈមមុខដាក់គ្នានៅអ៊ុយក្រែន» លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង មានប្រសាសន៍បែបនេះ បន្ទាប់ពីកាលពីថ្ងៃចន្ទ លោកបានជួបប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលបានលើកឡើងពីការរីកចម្រើនខ្លះក្នុងជំនួបនោះ។

លោក ពូទីន មានប្រសាសន៍ថា នេះជាកិច្ចប្រជុំកំពូលលើកដំបូងនៅទីក្រុងមូស្គូដែលលោកបានជួបមេដឹកនាំប្រទេសលោកខាងលោកលិច ចាប់តាំងពីវិមានក្រឹមឡាំងបានដាក់ពង្រាយកងទ័ពនៅព្រំដែនជាប់អ៊ុយក្រែន ប៉ុន្តែលោកក៏ព្រមានជាថ្មីអំពីការគំរាមកំហែងនៃសង្គ្រាម ប្រសិនបើអ៊ុយក្រែនចូលរួមសម្ព័ន្ធភាពអង្គការណាតូ។
រុស្ស៊ីដែលកំពុងមានឥទ្ធិពលខ្លាំងនៅអឺរ៉ុបក្រោយសង្គ្រាមត្រជាក់ចង់បានការធានាសន្តិសុខដែលរាប់ទាំងការសន្យាមិនដាក់ពង្រាយកងទ័ពមីស៊ីលជិតព្រំដែនរបស់ខ្លួន និងការពង្រីកផ្នែកខាងក្រោយហេដ្ឋារចនាសម្ព័ន្ធយោធារបស់ណាតូ។
ប្រទេសខាងលិចបាននិយាយថា ការទាមទាររបស់រុស្ស៊ីមួយចំនួនមិនមែនជាអ្នកចាប់ផ្តើម ប៉ុន្តែខ្លួនកំពុងមានឆន្ទៈពិភាក្សាអំពីការគ្រប់គ្រងអាវុធ និងជំហានកសាងទំនុកចិត្ត។
លោក ម៉ាក្រុង ដែលបានជំរុញផ្នែកការទូត ស្របពេលលោកផ្តោតលើការបោះឆ្នោតជាថ្មីនៅពីរខែទៀតបានជួបពិភាក្សាជាង៥ម៉ោងរាប់ទាំងអាហារពេលល្ងាចកាលពីថ្ងៃចន្ទជាមួយប្រធានាធិបតីរុស្ស៊ី។

លោក ម៉ាក្រុង បានប្រាប់អ្នកកាសែតក្រោយទទួលទានអាហារថា ៖«ពីរបីថ្ងៃទៀតនឹងមានការសម្រេចចិត្ត ហើយនឹងមានការពិភាក្សាស៊ីជម្រៅដែលយើងនឹងបន្តរួមគ្នាទៀត»។
លោក ពូទីន បានលើកឡើងគំនិតយោបល់មួយចំនួនរបស់លោក ម៉ាក្រុង អាចជួយដោះស្រាយវិបត្តិ។
«គំនិត សំណើរ របស់លោក (ម៉ាក្រុង) មួយចំនួនដែលប្រហែលជាលឿនពេកដើម្បីនិយាយ ខ្ញុំគិតថា វាពិតជាអាចទៅរួចដើម្បីធ្វើជាមូលដ្ឋាននៃជំហានរួមគ្នារបស់ពួកយើងបន្ថែមទៀត»។ លោក ពូទីន បានបន្ថែម។
មេដឹកនាំទាំងពីរនឹងជួបពិភាក្សាគ្នាម្តងទៀត បន្ទាប់ពីលោក ម៉ាក្រុង ជួបមេដឹកនាំអ៊ុយក្រែន ដែលគ្រោងធ្វើនាថ្ងៃអង្គារ៍នេះ។

រុស្ស៊ីដែលបានគ្រប់គ្រងតំបន់ Crimea ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤បានកំពុងគាំទ្រក្រុមបំបែកខ្លួននៅភាគខាងកើតប្រទេស និងបានដាក់ពង្រាយកម្លាំងទ័ពជាង១០ម៉ឺននាក់នៅព្រំដែនជិតអ៊ុយក្រែន។
រុស្ស៊ីបានបញ្ជាក់ថា ខ្លួនគ្មានផែនការធ្វើសកម្មភាពផ្ទុះអាវុធណាមួយឡើយ ប៉ុន្តែអាចមានសកម្មភាពយោធាមិនជាក់លាក់ ប្រសិនបើការទាមទារសន្តិសុខរបស់ខ្លួនមិនបានសម្រេច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


