Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ព​​អាមេរិក​​​នៅ​​ប៉ូឡូញ​​ត្រៀម​​ខ្លួន​​​ជម្លៀស​​ពលរដ្ឋ​អាមេរិក​​ពី​​អ៊ុយក្រែន បើ​​អាសន្ន​ចាំបាច់​​

បានផុស

នៅ

កង​ទ័ព​អាមេរិក​នៅ​ប្រទេស​ប៉ូឡូញ​កំពុង​ត្រៀម​ខ្លួន​ជួយ​ពលរដ្ឋ​អាមេរិក​ដែល​ប្រហែល​ជា​ភៀស​ខ្លួន​ចូល​ទៅ​ប៉ូឡូញ ប្រសិន​បើ​មាន​ការ​ផ្ទុះ​សង្គ្រាម​ណា​មួយ​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​មន្ត្រី​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍ ទី​៩ ខែ​កុម្ភៈ។

មន្ត្រី​និយាយ​ក្នុង​​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា កម្លាំង​ទ័ព​ដែល​មិន​​អាច​ចូល​ទៅ​អ៊ុយក្រែន​​ដើម្បី​ជម្លៀស​ពលរដ្ឋ​អាមេរិក ប៉ុន្តែ​នឹង​ត្រៀម​សម្ភារៈ​បណ្តោះ​អាសន្ន​នៅ​ប្រទេស​ប៉ូឡូញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរ​បញ្ចកោណ​​បាន​និយាយ​ថា កង​ទ័ព​ប្រហែល​​ជា​១៧០០​នាក់ ដែល​ភាគ​ច្រើន​មក​ពី​កង​ទ័ព​ជើង​អាកាស​ធំ​ទី​៨២​​ដែល​បាន​ដាក់​​ពង្រាយ​­­­­នៅ Fort Bragg រដ្ឋ North Carolina ដើម្បី​ទៅ​កាន់​​​ប្រទេស​ប៉ូឡូញ។

ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ចំពោះ​ផែន​ការ​វាយ​ប្រហារ​ដោយ​កម្លាំង​យោធា​ណា​មួយ​លើ​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​បាន​ដាក់​ពង្រាយ​កម្លាំង​ទ័ព​ជាង​១០​ម៉ឺន​នាក់​នៅ​ព្រំ​ដែន​អ៊ុយក្រែន។ ទោះ​ជា​យ៉ាង​ណា ពួក​គេ​បាន​និយាយ​ថា ខ្លួន​អាច​ចាត់​វិធាន​ការ​យោធា​មិន​ជាក់​លាក់ ប្រសិន​បើ​​ការ​ទាមទារ​របស់​ខ្លួន​មិន​បាន​ជោគជ័យ​ក្នុង​នោះ ចង់​​ឲ្យ​មាន​ការ​សន្យា​ពី​អង្គការ​ណា​តូ​មិន​ទទួល​យក​អ៊ុយក្រែន​ជា​សមាជិក។

មន្ត្រី​បាន​និយាយ​ថា ផែន​ការ​​ទទួល​បាន​ការ​អនុម័ត​ពី​​សេតវិមាន​ និង​ជា​ផ្នែកមួយ​នៃ​ផែន​ការ​ប្រកប​ដោយ​ប្រុង​ប្រយ័ត្ន។ ការ​អនុម័ត​ត្រូវ​បាន​រាយការណ៍​ពី​ដំបូង​ដោយ Wall Street។ មន្ត្រី​សេតវិមាន​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មិន​មែន​ការ​ធ្វើ​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​ធំ​ដុំ​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ឡើយ។

«យើង​កំពុង​វាយ​តម្លៃ​ជា​ប្រចាំអំពី​ស្ថានភាព​សន្តិសុខ​កំពុង​វិវត្ត​ និង​រៀប​ផែន​ការ​សម្រាប់​ភាព​អាសន្ន​​ជា​ច្រើន​​ដូច​ដែល​យើង​តែង​តែ​ធ្វើ»។ មន្ត្រី​បាន​និយាយ។

លោក​ប្រធានាធិបតីអាមេរិក ចូ បៃដិន បាន​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា វា​ជា​ការ​ល្អ​សម្រាប់​​ពលរដ្ឋអាមេរិក​ចាក​ចេញ​ពី​អ៊ុយក្រែន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម