ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីណាខ្លះប្រតិកម្មលោក ពូទីន ក្រោយទទួលស្គាល់ឯករាជ្យតំបន់ ២ នៅ អ៊ុយក្រែន?
ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងការទទួលស្គាល់ឯករាជ្យនៃតំបន់បំបែកខ្លួនចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន បានទាក់ទាញការថ្កោលទោស និងរិះគន់ដោយបណ្ដាប្រទេសជាច្រើន ហើយបានហៅវាថាជាការរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិ ។

កាលពីល្ងាចថ្ងៃចន្ទលោក ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ីទៅក្នុងតំបន់ឧទ្ទាមដែលគាំទ្រដោយទីក្រុងមូស្គូចំនួន ២ គឺតំបន់ Donetsk និង Luhansk ក្នុងប្រទេសអ៊ុយក្រែន ហើយចំណាត់ការរបស់រុស្ស៊ីបានកើតឡើង ចំពេលមានភាពតានតឹងជាច្រើនខែជុំវិញការដាក់ពង្រាយយោធារបស់ខ្លួននៅតាមព្រំដែននៃប្រទេសអ៊ុយក្រែន ដោយបង្កើនការភ័យខ្លាចនៃសង្គ្រាមដែលអាចកើតមានឡើង។

នេះជាបណ្ដាប្រទេសនៅអាស៊ីមានប្រតិកម្មចំពោះការប្រកាសរបស់លោក ពូទីន ៖
ចិន
ទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី មិនបានចូលរួមគាំទ្ររុស្ស៊ីនោះទេ ផ្ទុយទៅវិញបានអំពាវនាវឲ្យភាគីទាំងអស់ចៀសវាងសកម្មភាពណាមួយដែលអាចបង្កឲ្យមានភាពតានតឹង ។

លោក Zhang Jun ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសចិនបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “ស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែនគឺជាលទ្ធផលនៃកត្តាស្មុគស្មាញជាច្រើន” ។
អ៊ីរ៉ង់
អ្នកនាំពាក្យក្រសួងការបរទេសលោក Saeed Khatibzadeh បាននិយាយថា អ៊ីរ៉ង់កំពុងឃ្លាំមើលយ៉ាងដិតដល់នូវការវិវត្តនៅអ៊ុយក្រែន ដោយអំពាវនាវឲ្យភាគីទាំងអស់ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងបដិសេធមិនចូលរួមក្នុងសកម្មភាពណាមួយដែលនឹងបង្កើនភាពតានតឹង ។

លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាអកុសល ការជ្រៀតជ្រែករបស់អង្គការណាតូ និងចលនាបង្កហេតុដែលដឹកនាំដោយសហរដ្ឋអាមេរិក បានធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែស្មុគស្មាញ” ។
ជប៉ុន
នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយថា សកម្មភាពរបស់រុស្ស៊ីបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយមិនអាចអត់ឱនបានឡើយ ។

លោកបានបន្ថែមថា “ប្រសិនបើមានការឈ្លានពានកើតឡើង យើងនឹងសម្របសម្រួលការឆ្លើយតបដ៏រឹងមាំ រួមទាំងការដាក់ទណ្ឌកម្ម ការសម្របសម្រួលជាមួយក្រុមប្រទេស G7 និងសហគមន៍អន្តរជាតិ ខណៈពេលដែលកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ។
ឥណ្ឌា
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអង្គការសហប្រជាជាតិបានជំរុញឲ្យភាគីទាំងអស់បង្ហាញ “ការអត់ធ្មត់” នៅពេលមានភាពតានតឹងកើនឡើង ។

លោកឯកអគ្គរដ្ឋទូត Tirumurti បាននិយាយថា “អាទិភាពភ្លាមៗគឺការបន្ថយភាពតានតឹង ដោយគិតគូរពីផលប្រយោជន៍សន្តិសុខស្របច្បាប់របស់ប្រទេសទាំងអស់ និងមានបំណងឆ្ពោះទៅរកការធានាសន្តិភាព និងស្ថិរភាពយូរអង្វែង និងលើសពីនេះទៅទៀតនៅក្នុងតំបន់” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ពូទីន ទទួលស្គាល់ឯករាជ្យតំបន់ចំនួន២ ក្នុងប្រទេសអ៊ុយក្រែន ពេលនេះបញ្ជាឲ្យដាក់ទ័ពចូលទៅហើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


