ព័ត៌មានអន្ដរជាតិ
ពូទីន ទទួលស្គាល់ឯករាជ្យតំបន់ចំនួន២ ក្នុងប្រទេសអ៊ុយក្រែន ពេលនេះបញ្ជាឲ្យដាក់ទ័ពចូលទៅហើយ (មានវីដេអូ)
កាលពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ី ចូលទៅក្នុងតំបន់ឧទ្ទាម ដែលគាំទ្រដោយទីក្រុងមូស្គូ នៃប្រទេសអ៊ុយក្រែន ក្នុងសកម្មភាពមួយ ដែលអាចបញ្ឆេះសង្រ្គាមដ៏មហន្តរាយ ជាមួយទីក្រុងគៀវ។

មុននេះ មេដឹកនាំវិមានក្រឹមឡាំង បានទទួលស្គាល់ឯករាជ្យនៃតំបន់កាន់កាប់ដោយក្រុមឧទ្ទាមចំនួនពីរគឺតំបន់ Donetsk និង Luhansk ក្នុងប្រទេសអ៊ុយក្រែន ដែលនេះនឹងបើកផ្លូវសម្រាប់ប្រតិបត្តិការមួយដើម្បីដាក់ពង្រាយកងកម្លាំង។
នៅក្នុងអនុក្រឹត្យផ្លូវការចំនួនពីរ លោក ពូទីន បានណែនាំឲ្យក្រសួងការពារជាតិ ទទួលការងាររក្សាសន្តិភាព នៅក្នុងតំបន់ Donetsk និង Luhansk។ នៅក្នុងអនុក្រឹត្យដដែលនោះ លោក ពូទីន ក៏បានបញ្ជាឲ្យក្រសួងការបរទេសបង្កើតទំនាក់ទំនងការទូត ជាមួយសាធារណរដ្ឋទាំង២ផងដែរ។

ការទទួលស្គាល់សាធារណរដ្ឋបំបែកខ្លួន ដែលកាន់កាប់ដោយក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៤នេះ បានបង្កឲ្យមានការថ្កោលទោសជាអន្តរជាតិ និងការសន្យាដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
នៅក្នុងសុន្ទរកថាជាតិរយៈពេល៦៥នាទី ពីការិយាល័យវិមានក្រឹមឡាំង ដែលចាក់ផ្សាយតាមទូរទស្សន៍ លោក ពូទីន បានរិះគន់អ៊ុយក្រែន ថាជារដ្ឋបរាជ័យ និងជាអាយ៉ងរបស់បស្ចិមប្រទេស ដោយលើកឡើងម្តងហើយម្តងទៀតថា វាជាផ្នែកសំខាន់នៃប្រទេសរុស្ស៊ី។

លោកបានចោទប្រកាន់អាជ្ញាធរនៅទីក្រុង គៀវ ពីបទធ្វើទុក្ខបុកម្នេញជនជាតិរុស្ស៊ី និងរៀបចំ “សង្គ្រាមផ្លេកបន្ទោរ” ប្រឆាំងតំបន់បំបែកខ្លួន Donetsk និង Luhansk នៅភាគខាងកើតប្រទេស អ៊ុយក្រែន។
លោកពូទីន និយាយថា “ចំពោះអ្នកដែលដណ្តើមកាន់កាប់ និងកាន់អំណាចនៅក្នុងទីក្រុង គៀវ យើងទាមទារឲ្យបញ្ចប់ប្រតិបត្តិការយោធារបស់ពួកគេជាបន្ទាន់។ បើមិនដូច្នេះទេ របបដែលកំពុងកាន់អំណាចនៅអ៊ុយក្រែន ត្រូវទទួលខុសត្រូវចំពោះការបង្ហូរឈាមណាមួយ”។

លោក ពូទីន អះអាងថា វាចាំបាច់ដើម្បីធ្វើការសម្រេចចិត្ត ក្នុងការទទួលស្គាល់ឯករាជ្យភាពនៃតំបន់ទាំងពីរភ្លាមៗ។
ឥឡូវនេះ រុស្ស៊ីនឹងដាក់ពង្រាយកងទ័ព ដោយមានការគាំទ្រពីមន្ត្រីក្នុងតំបន់បំបែកខ្លួនទាំង២ ហើយអ៊ុយក្រែននឹងត្រូវតែទទួលយកការបាត់បង់ទឹកដីដ៏ធំ បើមិនដូច្នោះទេ នឹងប្រឈមជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងដ៏មានឥទ្ធិពលខ្លាំងជាងខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចារកម្មអាមេរិកទម្លាយ ក្រុមមនុស្សក្នុងបញ្ជីដែល រុស្ស៊ី នឹងសម្លាប់ ក្រោយចូលកាន់កាប់ អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


