ព័ត៌មានអន្ដរជាតិ
តួលេខស្លាប់ដោយព្យុះនៅប្រេស៊ីលឡើងដល់ជាង២០០នាក់
តួលេខស្លាប់ពីគ្រោះទឹកជំនន់ និងបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ដ៏អាក្រក់នៅទីក្រុង Petropolis នៅប្រទេសប្រេស៊ីលបានកើនដល់ជាង២០០នាក់។ នេះបើតាមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធ ទី២៣ ខែកុម្ភៈ ស្របពេលក្រុមសង្គ្រោះនៅតែបន្តស្វែងរកសាកសពរយៈពេលជាងមួយសប្តាហ៍មកហើយ បន្ទាប់ពីព្យុះបានកើតឡើង។

ប៉ូលិសបាននិយាយថា មនុស្សប្រហែល៥១នាក់កំពុងបាត់ខ្លួន ប៉ុន្តែចំនួននេះត្រូវបានគេគិតថា ថយចុះ ដោយសារសាកសពត្រូវបានកំណត់អត្តសញ្ញាណ និងក្រុមគ្រួសារបានជួបជុំគ្នាវិញ។
ប៉ូលិសនៅទីក្រុង Rio de Janeiro បាននិយាយថា ក្នុងចំណោមសាកសព២០៤នាក់ដែលបានរកឃើញ មានចំនួន១៨៨នាក់ត្រូវបានកំណត់អត្តសញ្ញាណគិតត្រឹមថ្ងៃពុធម្សិលមិញ។ មនុស្សប្រហែល៨០០នាក់កំពុងស្ថិតនៅក្នុងជម្រកបណ្តោះអាសន្ន បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លាញ។
ភ្លៀងធ្លាក់ដូចហែកមេឃកាលពីថ្ងៃទី១៥ ខែកុម្ភៈបានប្រែក្លាយទីក្រុងទេសចរណ៍ភាគខាងជើងទីក្រុង Rio de Janeiro ទៅជាទឹកហូរដ៏អាក្រក់ បាក់ដើមឈើ បំផ្លាញផ្ទះសម្បែង រសាតអណ្តែងសម្ភារៈ រថយន្ត និងបាក់ដី។
ក្រុមមន្ត្រីនៅតែធ្វើប្រតិបត្តិការបោសសម្អាតទ្រង់ទ្រាយធំ ដើម្បីលុបភក់ កម្ទេចថ្ម និងរថយន្តដែលជាប់គាំងនៅជុំវិញតំបន់ Petropolis ដែលមានប្រជាជន៣០ម៉ឺននាក់ និងជាកន្លែងធ្លាប់ជាអាណាចក្រមួយរបស់ប្រេស៊ីលកាលពីសតវត្សរ៍ទី១៩។

ព្យុះដែលបណ្តាលមកពីភ្លៀងធ្លាក់ពីរបីម៉ោងប៉ុណ្ណោះឥឡូវនេះបានក្លាយជាគ្រោះធម្មជាតិស្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង។ រយៈពេល៣ខែចុងក្រោយនេះ មនុស្សប្រហែលជា២៥០នាក់បានស្លាប់ដោយសារព្យុះដ៏អាក្រក់នៅប្រទេសប្រេស៊ីល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


