ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បើកចំហ អត់ Visa ក៏ចូលបាន ឲ្យតែចង់ប្រយុទ្ធជាមួយ រុស្ស៊ី
កាលពីយប់ថ្ងៃចន្ទទី២៨ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានធ្វើសេចក្តីប្រកាសបន្ថែមទៀត នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍។

លោកបាននិយាយថា ការធ្វើដំណើរដោយគ្មានទិដ្ឋាការ (Visa) នឹងត្រូវបានអនុញ្ញាតចាប់ពីថ្ងៃទី១ខែមីនានេះទៅ សម្រាប់ជនបរទេសរូបណាដែលមានបំណងចូលអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី។
ស្របពេលជាមួយគ្នានោះ លោកក៏បានចោទរុស្ស៊ីអំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅទីក្រុង Kharkov កាលពីថ្ងៃចន្ទផងដែរ។

សំដៅទៅការវាយប្រហារដោយកាំភ្លើងធំ លោកពណ៌នាថា “សាក្សីជាច្រើនបានមើលឃើញផ្ទាល់ភ្នែកយ៉ាងជាក់ស្តែងថា នេះមិនមែនជាការវាយប្រហារក្លែងក្លាយទេ ប៉ុន្តែជាការបំផ្លិចបំផ្លាញមនុស្សដោយចេតនា”។
លោកបន្តថា “គ្មាននរណាម្នាក់ក្នុងពិភពលោក នឹងអត់ទោសឲ្យអ្នក ចំពោះការសម្លាប់ជនជាតិអ៊ុយក្រែនដែលគ្មានកំហុសនោះទេ។ អំពើអាក្រក់ដែលប្រដាប់ដោយមីស៊ីល គ្រាប់បែក និងកាំភ្លើងធំ ត្រូវតែបញ្ឈប់ជាបន្ទាន់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែនចោទថា រុស្ស៊ី ប្រើប្រាស់គ្រាប់បែក Vacuum Bomb ដ៏ប្រល័យកាលពីម្សិលមិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


