ព័ត៌មានអន្ដរជាតិ
មេទ័ពកំពូលៗត្រូវបណ្តេញចេញឬផ្អាកការងារនៅបន្ទាយ Fort Hood បន្ទាប់ពីការស៊ើបអង្កេតលើករណី Guillen
កាលពីថ្ងៃអង្គារ កងទ័ពសហរដ្ឋអាមេរិកបានបង្ហាញថា ខ្លួនបានបណ្តេញឬផ្អាកមន្រ្តីចំនួន១៤នាក់ដែលឈរជើងនៅឯមូលដ្ឋាន Fort Hood ដោយក្នុងនោះរួមមានទាំងមេបញ្ជាការកំពូល៥នាក់ផងដែរបន្ទាប់ពីក្រុមស៊ើបអង្កេតមួយបានប្រកាសថា ពួកគេបានរួមចំណែកក្នុងការបង្កអំពើហិង្សា ការរំលោភផ្លូវភេទនិងការយាយីផ្លូវភេទនៅឯមូលដ្ឋាននេះ។
ការរកឃើញនេះបានកើតឡើងក្នុងពេលមួយឆ្នាំដែលទាហានយ៉ាងតិច២៥នាក់ដែលត្រូវបានចាត់ឲ្យទៅបន្ទាយ Fort Hood បានស្លាប់ដោយសារការធ្វើអត្តឃាត គ្រោះថ្នាក់ឬអំពើមនុស្សឃាត។ អ្វីដែលលេចធ្លោជាងគេក្នុងចំណោមអំពើទាំងនេះគឺការយាយីផ្លូវភេទនិងឃាតកម្មលើពលទោថ្នាក់ទី១នាង Vanessa Guillen។

ប៉ុន្មានខែមុនពេលនាងបាត់ខ្លួននៅខែមេសា ពលទោអាយុ២០ឆ្នាំក្នុងកងវរសេនាធំទ័ពសេះទី៣រូបនេះបានប្រាប់សាច់ញាតិថា នាងកំពុងត្រូវបានយាយីដោយទាហានម្នាក់ទៀតនៅឯបន្ទាយ Fort Hood។
សាកសពរបស់ Guillen មិនត្រូវបានរកឃើញទេរហូតដល់ថ្ងៃទី៣០ខែមិថុនាហើយឃាតករដែលគេសង្ស័យបានស្លាប់ដោយសារការធ្វើអត្តឃាតខណៈដែលអាជ្ញាធរកំពុងតាមចាប់ខ្លួនគាត់។
នៅដើមខែនោះ អាជ្ញាធរបានរកឃើញសាកសពទាហានបាត់ខ្លួនម្នាក់ទៀតឈ្មោះ Gregory Morales។

លេខាធិការកងទ័ពលោក Ryan McCarthy បាននិយាយកាលពីថ្ងៃអង្គារថា នឹងមានការស៊ើបអង្កេតមួយទៀតលើបុគ្គលិកនិងនីតិវិធីនៅអង្គភាពបញ្ជាការស៊ើបអង្កេតព្រហ្មទណ្ឌរបស់មូលដ្ឋាននេះ។
លោក McCarthy បានសម្តែងការខកចិត្តចំពោះថ្នាក់លើនៅមូលដ្ឋាន Fort Hood ហើយបានប្តេជ្ញាថានឹងចាត់វិធានការចំពោះការបំពេញកិច្ចការមិនបានល្អរបស់ពួកគេ។

ចុងក្រោយ លោក McCarthy បានប្រកាសគោលនយោបាយកងទ័ពថ្មីដែលផ្តល់គោលការណ៍ណែនាំពីរបៀបដែលមេបញ្ជាការនានាគួរដោះស្រាយជាមួយទាហានដែលបាត់ខ្លួន។
ករណីរបស់ Guillen ប្រហែលជាបង្កឲ្យមានការផ្សព្វផ្សាយខ្លាំងក្លាបំផុតប៉ុន្តែរឿងរ៉ាវផ្សេងទៀតដែលទាក់ទងនឹងមូលដ្ឋាននេះក៏បានបង្កឲ្យមានការចាប់អារម្មណ៍ទូទាំងប្រទេសផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ ABC News
ចុចអាន៖ ស្អែកនេះ សហរដ្ឋអាមេរិកចាប់ផ្តើមយុទ្ធនាការជាប្រវត្តិសាស្រ្តកម្ចាត់ជំងឺកូវីដ
ចុចអាន៖ អាមេរិកក៏នឹងមិនចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ដល់ក្រុមមនុស្សប្រភេទនេះដែរ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


