Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកក៏នឹងមិនចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ដល់ក្រុមមនុស្សប្រភេទនេះដែរ

បានផុស

នៅ

សមាជិកគណៈកម្មាធិការប្រឹក្សាផលិតផលវ៉ាក់សាំងនិងជីវសាស្រ្តទាក់ទងរបស់រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា FDA ទំនងជាណែនាំមិនឲ្យផ្តល់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដល់ស្ត្រីមានផ្ទៃពោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកបណ្ឌិត Paul Offit បានកើតឡើងបន្ទាប់ពីគណៈកម្មាធិការនេះបានបោះឆ្នោតណែនាំឲ្យអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងនេះជាបន្ទាន់។

លោក Offit បានប្រាប់ពិធីករ Wolf Blitze របស់ទូរទស្សន៍ CNN ថា “ខ្ញុំគិតថា អនុសាសន៍គឺថា ស្ត្រីមានផ្ទៃពោះមិនត្រូវទទួលវ៉ាក់សាំងនេះទេដរាបណាយើងដឹងកាន់តែច្បាស់”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបន្តថា “ដូចដែលបានបង្ហាញនៅក្នុងការសាកល្បងនេះអញ្ចឹង រាល់ពេលដែលអ្នកធ្វើតេស្តទ្រង់ទ្រាយធំ អ្នកនឹងធ្វើតេស្តលើស្ត្រីមានផ្ទៃពោះ។ វាហាក់ដូចជាមិនមានផលប៉ះពាល់អ្វីដល់ពួកគេនោះទេប៉ុន្តែទារករបស់ពួកគេមិនទាន់បានចាប់កំណើតនៅឡើយ។ យើងមិនអាចដឹងពីផលប៉ះពាល់ដល់ទារកទេ”។

គណៈកម្មាធិការនេះបានបោះឆ្នោតគាំទ្រក្នុងសំឡេង១៧ទល់នឹង៤ ផ្តល់អនុសាសន៍ដល់ FDA ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ជាបន្ទាន់។ FDA នឹងសម្រេចចិត្តថាតើត្រូវទទួលយកអនុសាសន៍នេះដែរឬអត់ប៉ុន្តែបានបង្ហើបថា ខ្លួននឹងចេញការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងនេះជាបន្ទាន់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ កូរ៉េខាងត្បូងត្រៀមឃ្លាំងក្លាស្សេត្រជាក់បំផុតដើម្បីរក្សាទុកវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer

ចុចអាន៖ ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកុមារ លទ្ធផលនឹងដឹងនៅនិទាឃរដូវឆ្នាំ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម