ព័ត៌មានអន្ដរជាតិ
មន្ត្រីទូតកំពូលរុស្ស៊ី និងអ៊ុយក្រែនទៅដល់តួកគីហើយដើម្បីបន្តការចរចាថ្ងៃនេះ
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey និងរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ត្រូវបានគេរាយការណ៍ថា បានទៅដល់ប្រទេសតួកគីហើយដើម្បីបន្តការចរចារវាងមន្ត្រីទូតកំពូលប្រទេសទាំងពីរ។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា លោក Sergey Lavrov បានចេញដំណើរទៅទីក្រុង Antalya ប្រទេសតួកគីកាលពីថ្ងៃពុធ ខណៈសារព័ត៌មានក្នុងស្រុកបានរាយការណ៍ក្រោយមកថា ភាគីទាំងពីរគឺលោក Sergey និងលោក Kuleba បានទៅដល់ប្រទេសតួកគីហើយដើម្បីកិច្ចចរចាសន្តិភាព ដែលគ្រោងធ្វើនៅសណ្ឋាគារ Regnum Carya នាថ្ងៃព្រហស្បតិ៍នេះ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បានបញ្ជាក់តាម Twitter ថា លោក Kuleba ពិតជាបានទៅដល់ប្រទេសតួកគីមែន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការបរទេសតួកគី លោក Mevlut Cavusoglu បានប្រកាសថា កិច្ចប្រជុំតាមផែនការកាលពីថ្ងៃចន្ទមានសញ្ញារបត់មួយ និងជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាព។
កិច្ចប្រជុំចរចានៅទីក្រុង Antalya នឹងធ្វើឡើងលើកទី៣ បន្ទាប់ពីកិច្ចប្រជុំចរចានៅប្រទេសបេឡារុស្សដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ីដែលបានបើកច្រករបៀងមនុស្សធម៌មានកំណត់។ ចាប់តាំងពីពេលនោះមកលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មានឆន្ទៈពិភាក្សាការទាមទារសំខាន់របស់រុស្ស៊ី រាប់ទាំងការទទួលស្គាល់តំបន់ Crimea ជាទឹកដីរបស់រុស្ស៊ី និងមុខងារតំបន់បំបែកខ្លួនគឺសាធារណៈរដ្ឋ Donetsk និង Lugansk៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


