Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងជាង៣០០នាក់ត្រូវខ្មាន់កាំភ្លើងចាប់ពង្រត់ ឪពុកម្តាយអង្វរឲ្យអាជ្ញាធរជួយរកទាំងដឹងថាគ្មានសង្ឃឹម

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ឪពុកម្តាយដែលអស់សង្ឃឹមបានប្រមូលផ្តុំគ្នានៅអនុវិទ្យាល័យមួយក្នុងប្រទេសនីហ្សេរីយ៉ាដោយទទូចសុំឲ្យអាជ្ញាធរស្វែងរកក្មេងប្រុសរាប់រយនាក់ដែលត្រូវបានខ្មាន់កាំភ្លើងចាប់ពង្រត់ពីទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើតួលេខពិតប្រាកដមិនទាន់ត្រូវបានគេដឹងនៅឡើយក៏ដោយ សិស្សជាង៣០០នាក់មកពីសាលាវិទ្យាសាស្ត្ររដ្ឋាភិបាលក្នុងរដ្ឋ Katsina ភាគពាយព្យប្រទេសនីហ្សេរីយ៉ាត្រូវបានគេគិតថាកំពុងបាត់ខ្លួនបន្ទាប់ពីត្រូវបានចាប់ពង្រត់ដោយបុរសប្រដាប់កាំភ្លើង AK-47 កាលពីយប់ថ្ងៃសុក្រ។

លោក Abubakar Lawal បានធ្វើដំណើរទៅសាលារៀននេះចេញពីទីក្រុង Zaria ដែលមានចម្ងាយ១២០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Kanara។ កូនប្រុសពីរនាក់ក្នុងចំណោមកូនប្រុសទាំង៣របស់គាត់ដែលបានចូលរៀននៅវិទ្យាស្ថាននេះគឺស្ថិតក្នុងចំណោមអ្នកដែលបាត់ខ្លួន។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ពីខាងក្រៅបរិវេណសាលាថា “ខ្ញុំតែងតែទៅទីនេះហើយអធិស្ឋានឲ្យព្រះអាឡោះជួយសង្គ្រោះប្រជាជនរបស់យើង”។

អ្នកនាំពាក្យប្រធានាធិបតី Muhammadu Buhari លោក Garba Shehu បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា យោធាដែលគាំទ្រដោយកងកម្លាំងអាកាសបានកំណត់ទីតាំងរបស់ក្រុមចោរប្លន់នៅក្នុងព្រៃ Zango / Paula នៃតំបន់ Kankara ហើយមានការបាញ់តបតគ្នា។

គេមិនបាននិយាយទេថាតើមានសិស្សណាម្នាក់ត្រូវបានជួយសង្គ្រោះដែរឬក៏អត់។ គេក៏មិនទាន់ដឹងច្បាស់ដែរថាតើមានក្មេងប្រុសប៉ុន្មាននាក់ត្រូវបានគេចាប់ឬប៉ុន្មាននាក់ដែលបានចូលរៀនធម្មតាវិញ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យរដ្ឋលោក Abdul Labaran បាននិយាយថា អាជ្ញាធរនឹងមិនសម្រាកឡើយរហូតដល់រកឃើញក្មេងៗទាំងនោះ។

លោកបាននិយាយថា សិស្សចំនួន៣២១នាក់បានបាត់ខ្លួនប៉ុន្តែលោកបានបន្ថែមថា អ្នកខ្លះអាចទៅផ្ទះនៅរដ្ឋផ្សេងទៀត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ផ្ទះសម្ភពក្លែងក្លាយបង្ខាំងស្រ្តីទុកឲ្យបុរសរំលោភយកកូនលក់

ចុចអាន៖ កសិករកំពុងច្រូតស្រូវ ខ្មាន់កាំភ្លើងចូលបាញ់រះក្នុងវាលស្រែ ស្លាប់១១០នាក់នៅ នីហ្សេរីយ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម