Connect with us

ព័ត៌មានអន្ដរជាតិ

ផែន​​ការ​​ទិញ​​យន្តហោះ​​ចម្បាំង​​ F-35​ របស់​​ថៃ​​រង់​​ចាំ​ការ​​សម្រេច​​​ពី​​អាមេរិក​

បានផុស

នៅ

វា​​មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ​ថា​តើ​សហរដ្ឋ​អាមេរិក​នឹង​អនុម័ត​​លើ​គម្រោង​​របស់​កង​​​ទ័ព​អាកាស​ថៃ (RTAF) ​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​ F-35 ឬ​យ៉ាង​ណា​នោះ​ទេ។ នេះ​បើ​យោង​តាម​ប្រភព។

ប្រភព​ពី RTAF បាន​និយាយ​ថា ៖«នេះ​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្តូររបស់ RTAF ដើម្បី​ស្នើ​​មេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស​តំបន់​ប៉ាស៊ីហ្វិក​​ (PACAF) របស់​សហរដ្ឋ​អាមេរិក​​ឲ្យ​មាន​​ការ​គាំទ្រ​នៅ​ពី​ក្រោយ​ផែន​ការ​ទិញ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈ​រដ្ឋ​មន្ត្រី​ថៃ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា បាន​អនុម័តផែន​ការ​របស់​កង​ទ័ព​ជើង​អាកាស​ថៃ​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​អាមេរិក​ចំនួន​៤​គ្រឿង​ដែល​គ្រោង​ចាប់​ផ្តើម​​នា​ឆ្នាំ​ក្រោយ​នេះ​ជា​មួយ​នឹង​កញ្ចប់​ថវិកា​ចំនួន​១៣.៨​ប៊ីលាន​បាត។

ប្រភព​ពី​ទ័ព​ជើង​អាកាស​ថៃ​បាន​និយាយ​ថា បញ្ហា​ត្រូវ​បានលើក​ឡើង​​​ពេល​កិច្ច​ប្រជុំ​រវាងអគ្គមេ​បញ្ជាការ RTAF លោក​ Napadej Dhupatemiya និង​លោក​ឧត្តម​សេនីយ៍​ Ken Wilsbach មេ​បញ្ជាការ PACAF អំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​សហរដ្ឋ​អាមេរិក។

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នាជុំ​វិញ​ប្រធានបទជា​ច្រើន​រាប់​បញ្ចូល​ទាំង​សន្តិសុខ​តំបន់ ការ​បន្ត​​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដោយ​សេរី និង​បើក​ចំហរ ព្រម​ទាំង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​​ដើ​ម្បី​​អភិវឌ្ឍ​កង​ទ័ព​ជើង​អាកាស​ថៃ​ឲ្យ​កាន់​តែ​ទំនើប។

ប្រភព​មួយ​បាន​និយាយ​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក Napadej ទៅ​សហរដ្ឋ​អាមេរិក និង​បន្ថែម​ថា លោកបាន​ណែនាំ​ខ្លួន​​​​ជាមេ​បញ្ជាការ RTAF ទើប​ត្រូវ​បាន​តែង​តាំង​ថ្មី។

លោក​ Napadej ​ត្រូវ​បាន​តែង​តាំង​ដោយ​គណៈកម្មាធិការ​មួយ​ដើម្បី​គម្រោង​​ទិញ​យន្តហោះ​ចម្បាំង​ F-35។ អំឡុង​ពេល​កិច្ច​ប្រជុំ គណៈ​ប្រតិភូ​យោធា​ថៃ​បាន​ស្នើលោក Wilsbach ឲ្យ​គាំទ្រ​គម្រោង​ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​រដ្ឋាភិបាល​អាមេរិក​ឲ្យ​លក់​យន្តហោះចម្បាំង F-35s ទៅ​ប្រទេស​ថៃ។

ប្រភព បាន​និយាយ​ថា ៖«​ពេល​នោះ ​បញ្ជាការ PACAF បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ផែន​ការ​​ទិញ​នេះ ទោះ​ជា​មាន​យន្តការ​មួយ​ចំនួន​នៅ​​​ត្រូវ​ការ​ធ្វើ​បន្ថែម​ក៏​ដោយ»។

ទោះ​បី​ជា​យ៉ាង​ណា បើ​យោង​តាម​ប្រភព RTAF មួយ​ទៀតឲ្យ​ដឹង​ថា កង​ទ័ព​ជើង​អាកាស​ថៃ​នៅ​មិន​ទាន់​ច្បាស់​​ទេ​ថា​តើ​សហរដ្ឋ​អាមេរិក​នឹង​យល់​ព្រម​លក់​យន្តហោះ​ចម្បាំង​ឲ្យ​ឬ​យ៉ាង​ណា។

ប្រភព​បន្ថែម​ថា ទោះ​ជា​ថៃ​ជា​សម្ព័ន្ធ​មិត្ត​មិន​មែន​ណាតូ​ជិត​ស្និទ្ធ​របស់​អាមេរិក ក៏​ចំណុច​នេះ​មិន​មែន​មាន​ន័យ​ថា អាមេរិក​នឹង​លក់​យន្តហោះ​ចម្បាំង​ឲ្យ​ប្រទេស​ថៃ​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម