ព័ត៌មានអន្ដរជាតិ
មហាអំណាចប្រេងអាស៊ីមួយ ប្រកាសជ័យជម្នះលើជំងឺកូវីដ១៩
កាលពីថ្ងៃអាទិត្យ មន្ត្រីសុខាភិបាលអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសជ័យជម្នះលើវីរុសកូរ៉ូណានិងបាននិយាយថា ជំងឺកូវីដ១៩ស្ថិតក្រោមការគ្រប់គ្រងហើយ។

ព្រះរាជាណាចក្រដែលត្រូវបានគេស្គាល់ថាជាមហាអំណាចប្រេងក្នុងតំបន់មួយនេះបានកត់ត្រាករណីឆ្លងថ្មីតែ១៣៩ករណីប៉ុណ្ណោះដែលនេះជាតួលេខក្រោម១៥០ករណីលើកដំបូងចាប់តាំងពីការរាតត្បាត ចាប់ផ្តើមកើតមាននៅក្នុងខែមីនា។
ផែនទីករណីកូវីដប្រចាំសប្តាហ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា តំបន់ស្ទើរតែទាំងអស់ក្នុងប្រទេសគឺបានក្លាយជា “តំបន់សុវត្ថិភាព” ពោលគឺមានករណីទាបជាង៥០ករណីក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។

អ្នកនាំពាក្យក្រសួងលោក Mohammed Al-Abd Al-Aly បាននិយាយថា “យើងកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានការគ្រប់គ្រងបានល្អនិងការថយចុះនៃករណីឆ្លង”។
លោកបន្តថា “ឥឡូវនេះ អារ៉ាប៊ីសាអ៊ូឌីតមានការគ្រប់គ្រងកាន់តែខ្លាំងលើជំងឺរាតត្បាត។ សមិទ្ធិផលនេះគឺដោយសារតែការប្រកាន់ខ្ជាប់របស់សហគមន៍ចំពោះវិធានការដែលបានដាក់។ វាមិនអាចធ្វើទៅបានទេបើគ្មានការសម្របសម្រួលរវាងសហគមន៍និងអាជ្ញាធរពាក់ព័ន្ធក្នុងការប្រឈមមុខនឹងជំងឺរាតត្បាតនេះដើម្បីធានាបាននូវសុខភាពនិងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា”។

គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech ដំបូងបង្អស់នឹងទៅដល់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខហើយលោក Al-Aly បានជំរុញឲ្យមនុស្សគ្រប់គ្នាទៅរកការចាក់ថ្នាំបង្ការបើទោះបីជាពួកគេបានជាសះស្បើយពីជំងឺកូវីដ១៩ហើយក៏ដោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Arab News
ចុចអាន៖ ប្រទេសអាស៊ីមួយអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចិន ទោះអ្នកធ្វើតេស្តមានបញ្ហាសរសៃប្រសាទ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


