ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ លោក ចូ បៃដិន នឹងហៅទូរសព្ទពិភាក្សាជាមួយលោក ស៊ី ជីនពីង ពីវិបត្តិអ៊ុយក្រែន
សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើការហៅទូរសព្ទនៅថ្ងៃសុក្រ ទី១៨ ខែមីនានេះជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ខណៈអាមេរិកដាក់សម្ពាធលើចិនកុំឲ្យផ្តល់ការគាំទ្រដល់រុស្ស៊ីក្នុងការវាយប្រហារលើអ៊ុយក្រែន។
ការហៅទូរសព្ទតាមផែនការត្រូវបានប្រកាសដោយរដ្ឋមន្ត្រីសារព័ត៌មានប្រចាំសេតវិមាន លោកស្រី Jen Psaki ដែលបាននិយាយថា ការហៅទូរសព្ទជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដែលកំពុងបន្តដើម្បីរក្សាទំនាក់ទំនងបើកចំហររវាងប្រទេសទាំងពីរ។

លោកស្រីមានប្រសាសន៍ថា ៖«មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាពីការគ្រប់គ្រងនៃការប្រកួតប្រជែងរវាងប្រទេសយើងទាំងពីរ សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងបញ្ហាផ្សេងៗទៀតដែលជាកង្វល់ទៅវិញទៅមក»។
ការហៅទូរសព្ទនឹងធ្វើឡើង បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បានចំណាយពេល៧ម៉ោងក្នុងការពិភាក្សាជាមួយទូតចិនលោក Yang Jiechi នៅទីក្រុងរ៉ូមកាលពីថ្ងៃចន្ទ។
អំឡុងពេលកិច្ចប្រជុំនោះ លោកបានលើកឡើងអំពីការព្រួយបារម្ភពីគោលជំហររបស់ចិនជាមួយរុស្ស៊ី។ មន្ត្រីរដ្ឋបាល ចូ បៃដិន ជាន់ខ្ពស់ម្នាក់បាននិយាយថា លោក Sullivan លើកឡើងដោយផ្ទាល់ជាមួយលោក Yang អំពី«ផលប៉ះពាល់ និងផលវិបាក»សម្រាប់ចិនដែលផ្តល់ការគាំទ្រទៅរុស្ស៊ី។
កិច្ចពិភាក្សានៅទីក្រុងរ៉ូមត្រូវបានចាត់ទុកថា មានភាពតានតឹង ប៉ុន្តែមិនមានលទ្ធផលជាក់លាក់ទេ។
មន្ត្រីរដ្ឋបាល ចូ បៃដិន ជាន់ខ្ពស់និយាយថា ៖«យើងខ្ញុំព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីគោលជំហររបស់ចិនជាមួយរុស្ស៊ី។ យើងខ្ញុំតាមដានយ៉ាងជិតដិត ប្រសិនបើចិន ឬប្រទេសណាមួយដែលផ្តល់ការគាំទ្រ ទាំងផ្នែកយោធា សេដ្ឋកិច្ច ឬអ្វីផ្សេងដល់រុស្ស៊ី»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


