ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូព្រមានតម្លៃប្រេងអាចឡើងដល់៥០០ដុល្លារក្នុងមួយបារ៉ែល
តម្លៃប្រេងនឹងឡើងដល់៣០០ដុល្លារអាមេរិកក្នុង១បារ៉ែល ប្រសិនបើប្រទេសលោកខាងលិចបោះបង់ចោលប្រេងរុស្ស៊ី។ នេះបើតាមឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងថាមពល លោក Alexander Novak បាននិយាយនៅថ្ងៃចន្ទម្សិលមិញ និងបានបន្ថែមថា អ្នកខ្លះមើលឃើញថា តម្លៃអាចឡើងដល់៥០០ដុល្លារអាមេរិកក្នុងមួយបារ៉ែល។
ការព្រមានបែបនេះបានកើតមានឡើងនៅពេលសហភាពអឺរ៉ុបគ្រោងពិភាក្សាគ្នាអំពីការដាក់ទណ្ឌកម្មលើប្រេងឆៅរុស្ស៊ី ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មទី៥មានគោលដៅដាក់សម្ពាធបន្ថែមទៀតលើទីក្រុងមូស្គូដើម្បីឲ្យបញ្ឈប់ការវាយប្រហារនៅអ៊ុយក្រែន។

លោក Novak បានបន្ថែមថា ប្រសិនបើអ្នកប្រើប្រាស់លោកខាងលិចឈប់ទិញប្រេងឆៅរបស់រុស្ស៊ី ប្រទេសនេះនឹងធ្វើពិពិធកម្មការផ្គត់ផ្គង់របស់ខ្លួន ហើយនឹងស្វែងរកអ្នកទិញនៅកន្លែងផ្សេង។
តម្លៃប្រេងបានកើនឡើងជិត៤ដុល្លារអាមេរិកក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ ក្នុងនោះប្រេង Brent ឡើងដល់១១២ដុល្លារ ខណៈតាមការរំពឹងទុកថា សហភាពអឺរ៉ុបប្រហែលជាចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការហាមនាំចូលប្រេងឆៅពីរុស្ស៊ី។
ទន្ទឹមជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីហុល្លង់ Mark Rutte បានហៅការហ៊ុំព័ទ្ធបែបនេះថា មិនប្រាកដនិយម ដោយចង្អុលបង្ហាញថា ប្រទេសនៅអឺរ៉ុបនៅតែត្រូវពឹងលើប្រេង និងឧស្ម័នរុស្ស៊ីច្រើនដដែល ហើយមិនអាចកាត់ផ្តាច់ខ្លួនដោយគ្រាន់តែជូនដំណឹងរយៈពេលខ្លីនោះទេ។
លោក Rutte បាននិយាយកាលពីថ្ងៃចន្ទថា ៖«រោងចក្រចម្រាញ់ប្រេងជាច្រើននៅភាគខាងកើត និងខាងលិចនៃទ្វីបអឺរ៉ុបនៅតែពឹងផ្អែកទាំងស្រុងលើប្រេងរបស់រុស្ស៊ី ហើយជាមួយនឹងឧស្ម័ន វាកាន់តែអាក្រក់ទៅ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


