Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងចំនួនអ្នកកាសែតបរទេសស្លាប់នៅ អ៊ុយក្រែន ចាប់តាំងពី រុស្ស៊ី លុកលុយ

បានផុស

នៅ

យុទ្ធនាការសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (PEC) បាននិយាយថា អ្នកកាសែតបរទេសចំនួន ៣,០០០ នាក់កំពុងធ្វើការនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែ ៦ នាក់ត្រូវបានសម្លាប់ ជាច្រើននាក់ផ្សេងទៀតរងរបួស និង ២ នាក់ត្រូវបានចាប់ពង្រត់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ មក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

PEC បាននិយាយថា ជនរងគ្រោះទាំងអស់រួមមាន លោក Shakirov Dilerbek Shukurovych បានសម្លាប់នៅថ្ងៃទី ២៦ ខែកុម្ភៈនៅក្នុងតំបន់ Kherson; លោក Yevhenii Sakun នៅទីក្រុងកៀវកាលពីថ្ងៃទី ១ ខែមីនា; លោក Viktor Dudar នៅទីក្រុង Mykolaiv កាលពីថ្ងៃទី ៤ ខែមីនា; លោក Brent Renaud នៅទីក្រុង Irpin ថ្ងៃទី ១៣ ខែមីនា; លោក Pierre Zakrzewski និងលោកស្រី Oleksandra Kurshynova នៅតំបន់ Horenka ថ្ងៃទី ១៤ ខែមីនា ។

ស្ថាប័នសិទ្ធិ និងសុវត្ថិភាពប្រព័ន្ធផ្សព្វផ្សាយសកលមួយនេះបាននិយាយថា អ្នកកាសែតត្រូវបានសម្លាប់ក្រោមកាលៈទេសៈផ្សេងៗគ្នា ពោលចាប់ពីកម្ទេចកម្ទីនៃគ្រាប់ផ្លោង បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុកកែត រហូតរបួសដល់ស្លាប់ដោយគ្រាប់កាំភ្លើង ។

ទន្ទឹមនោះ ពាក់កណ្តាលនៃអ្នកកាសែតដែលត្រូវបានសម្លាប់គឺកំពុងផ្សាយការប្រយុទ្ធគ្នានៅជិតទីក្រុងកៀវ និងនៅជិតទីក្រុង Irpin ។

លោក Nava Thakuria មកពីយុទ្ធនាការ PEC បាននិយាយថា “PEC បង្ហាញក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ និងថ្កោលទោសការសម្លាប់អ្នកកាសែតដែលកំពុងរាយការណ៍នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ហើយជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់គោរពសេរីភាពសារព័ត៌មាន” ។

ជាចុងក្រោយលោកបញ្ជាក់ថា “តម្រូវការចម្បងរបស់អ្នកសារព័ត៌មាននៅអ៊ុយក្រែនគឺ អាវក្រោះការពាររាងកាយ និងមួកសុវត្ថិភាព ទូរស័ព្ទផ្កាយរណប ក៏ដូចជាឧបករណ៍សង្គ្រោះបឋមជាដើម” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី​ បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងមួយគ្រាប់ទៀតលើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម