ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ហាម Facebook និង IG មិនឲ្យប្រើក្នុងប្រទេស ដោយចាត់ទុកថា ជា “បណ្ដាញជ្រុលនិយម”
តុលាការរុស្ស៊ី បានហាមឃាត់ការប្រើប្រាស់ Facebook និង Instagram ក្នុងប្រទេស ដោយបញ្ជាក់ថា ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក Meta Platforms Inc ដែលជាម្ចាស់នៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមពីរនេះ គឺ ជា”បណ្ដាញជ្រុលនិយម”។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៊ី បានរាយការណ៍ថា ការិយាល័យរដ្ឋអាជ្ញា កំពុងមានចំណាត់ការផ្លូវច្បាប់ ក្នុងគោលបំណងការពារជនជាតិរុស្ស៊ី ពី “ការរំលោភសិទ្ធិ” តែប៉ុណ្ណោះ។
ក្រុមហ៊ុន Meta បានបំពានច្បាប់របស់ខ្លួន ដោយអនុញ្ញាតឲ្យបង្ហោះសារហិង្សាប្រឆាំងនឹងយោធារុស្ស៊ី។ ជាពិសេស គឺមិនអើពើនឹងសំណើសម្រាប់ការដកចេញនូវព័ត៌មានមិនពិត អំពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី និងសារដែលទាមទារឲ្យរៀបចំការប្រមូលផ្ដុំគ្នា ដោយគ្មានការអនុញ្ញាត ។

ទន្ទឹមនឹងនេះដែរ Meta ក៏ត្រូវបានហាមឃាត់ មិនឲ្យធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីផងដែរ។ ការិយាល័យរដ្ឋអាជ្ញា និងការិយាល័យសន្តិសុខកណ្ដាលនៃប្រទេស បានមើលឃើញជំហររបស់ក្រុមហ៊ុននេះ គឺប្រឆាំងនឹងរុស្ស៊ី និងកងកម្លាំងរបស់ខ្លួនជាខ្លាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ AFP
ចុចអាន៖អ្នកប្រដាល់ MMA ម្នាក់ ចង់វាយមុខលោក Mark Zuckerberg (មានវីដេអូ)
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


