ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសជាស្ត្រីដំបូងរបស់អាមេរិកទទួលមរណភាពក្នុងវ័យ៨៤ឆ្នាំ
លោកស្រី Madeleine Albright ដែលបានទៅសហរដ្ឋអាមេរិកជាកុមារីភៀសខ្លួនម្នាក់ និងរីកចម្រើនរហូតក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសជាស្ត្រីដំបូងរបស់សហរដ្ឋអាមេរិកបានទទួលមរណភាពក្នុងវ័យ៨៤ឆ្នាំ។
ត្រូវបានជ្រើសតាំងដោយប្រធានាធិបតី Bill Clinton ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ និងបន្ទាប់មកបានក្លាយជាមន្ត្រីការទូតកំពូលរបស់អាមេរិក លោកស្រី Albright ជាស្ត្រីរដ្ឋដ៏មានឥទ្ធិពលបំផុតម្នាក់ក្នុងសម័យកាលរបស់លោកស្រី។

នៅក្នុងកាន់ទុក្ខចំពោះមរណភាពរបស់លោកស្រី លោក Clinton បាននិយាយថា ៖«លោកស្រី Albright ជាកម្លាំងមួយដើម្បីសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» និងបានហៅការស្លាប់របស់លោកស្ត្រីគឺជាការបាត់បង់ធនធានមនុស្សទូទាំងពិភពលោក។
ជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិកបច្ចុប្បន្ន ចូ បៃដិន បាននិយាយថា ៖«លោកស្រី Albright បានបង្វែរជំនោរនៃប្រវត្តិសាស្ត្រ។ លោកស្រីប្រឆាំងនឹងអនុសញ្ញ និងបំបែករនាំងម្តងហើយម្តងទៀត»។
នៅអង្គការសហប្រជាតិ ក្រុមប្រឹក្សាសន្តិសុខបានធ្វើការគោរពដល់លោកស្រីតាមរយៈភាពស្ងប់ស្ងាត់មួយសន្ធុះមុនពេលបោះឆ្នោតលើដំណោះស្រាយមួយដឹកនាំដោយរុស្ស៊ីលើអ៊ុយក្រែន។

លោក Clinton ដែលបានប្រកាសពីការជ្រើសរើសរបស់លោកចំពោះ Albright ឲ្យក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសនៅឆ្នាំ១៩៩៧ បាននិយាយថា ៖«យេនឌ័រមិនមែនជាឧបសគ្គសម្រាប់លោកស្រីក្នុងការទទួលបានការងារ ហើយលោកស្រីជាបេក្ខភាពដ៏គុណសម្បត្តិបំផុត»។
ប្រសូតនៅតំបន់ Marie Jana Korbelova អតីតឆេកូស្លូវ៉ាគី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៣៧ លោកស្រី Albright បានទៅសហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួនជាមួយក្រុមគ្រួសារនៅឆ្នាំ១៩៤៨ និងបានក្លាយជាពលរដ្ឋអាមេរិកនៅឆ្នាំ១៩៥៧៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៧ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


