ព័ត៌មានអន្ដរជាតិ
រន្ទះបាញ់យន្តហោះតារាចម្រៀង Miley Cyrus កំពុងហោះទៅប្រគំតន្ត្រីនៅប៉ារ៉ាហ្គាយ
តារាចម្រៀងប៉ុបអាមេរិក នាង Miley Cyrus បាននិយាយនៅថ្ងៃពុធ ទី២៣ ខែមីនាថា យន្តហោះរបស់នាងត្រូវបានរន្ទះបាញ់ពេលកំពុងហោះហើរទៅកាន់ការប្រគំតន្ត្រីមួយនៅទីក្រុង Asuncion ប្រទេសប៉ារ៉ាហ្គាយដែលបង្ខំឲ្យយន្តហោះចុះចតជាបន្ទាន់។
តារាចម្រៀងបានសរសេរនៅលើ Twitter ថា ៖«ជូនចំពោះអ្នកគាំទ្ររបស់ខ្ញុំ និងអ្នករាល់គ្នាដែលព្រួយបារម្ភ បន្ទាប់ពីដឹងពីការហោះហើររបស់ខ្ញុំទៅទីក្រុង Asuncion។ យន្តហោះរបស់យើងបានជួបនឹងព្យុះមិននឹកស្មានដល់ និងត្រូវបានរន្ទះបាញ់»។ ការបង្ហោះរបស់នាងមានទាំងវីដេអូមួយតាមបង្អួចយន្តហោះបង្ហាញពីផ្លេកបន្ទោរនៅខាងក្រៅ។

Cyrus បាននិយាយថា ៖«ក្រុមការងារ ក្រុមតន្ត្រី មិត្តភក្តិ និងគ្រួសាររបស់ខ្ញុំដែលកំពុងធ្វើដំណើរទាំងអស់គ្នាជាមួយខ្ញុំមានសុវត្ថិភាព បន្ទាប់ពីចុះចតបន្ទាន់»។
តារាចម្រៀង Cyrus ដែលមានអ្នកគាំទ្រតាម Twitter ចំនួន៤៦.៥លាននាក់គ្រោងទៅដល់អាកាសយានដ្ឋាន Silvio Pettirossi នាយប់ថ្ងៃអង្គារ៍ ជាយក្រុង Asuncion ដើម្បីចូលរួមសម្តែងក្នុងការប្រគំតន្ត្រីមួយនៅ Asuncionico ជាមួយអ្នកសិល្បៈផ្សេងៗទៀត។
លោក Felix Kanasawa ប្រធាននាយកដ្ឋានជាតិនៃអាកាសចរណ៍ស៊ីវិលប៉ារ៉ាហ្គាយបានប្រាប់អ្នកកាសែតក្នុងស្រុកថា អាកាសធាតុអាក្រក់ធ្វើឲ្យយន្តហោះចុះចតនៅអាកាសយានដ្ឋាន Guarani ជិតទីប្រជុំ Ciudad del Este ព្រំប្រទល់ជាប់ប្រទេសប្រេស៊ីល។
លោក Kanasawa បញ្ជាក់ថា ប៉ុន្មានម៉ោងក្រោយមក តារាចម្រៀង Cyrus ហោះហើរទៅកាន់ទីក្រុង Sao Paulo ប្រទេសប្រេស៊ីល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន