ព័ត៌មានអន្ដរជាតិ
លោក Zelensky និយាយថា រុស្ស៊ី កំពុងភ័យ ដោយសារតែបទសម្ភាសន៍របស់គាត់
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រតិកម្មចំពោះការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការត្រួតពិនិត្យបទសម្ភាសន៍របស់គាត់ ជាមួយអ្នកកាសែតឯករាជ្យរុស្ស៊ីដោយនិយាយថា ទីក្រុងមូស្គូមានការភ័យខ្លាចចំពោះអ្នកកាសែតដែល និយាយការពិត។

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាវីដេអូថ្មីបំផុតរបស់គាត់កាលពីថ្ងៃអាទិត្យទី២៧ខែមីនាថា “ប្រជាជនដ៏រឹងមាំនៃប្រទេសដ៏រឹងមាំរបស់យើង ថ្ងៃនេះជាថ្ងៃដែលខ្ញុំជឿជាក់ម្តងហើយម្តងទៀតថា យើងនៅឆ្ងាយពីសហព័ន្ធរុស្ស៊ី”។
“សាកស្រមៃទៅមើល! នៅទីក្រុងមូស្គូ ពួកគេកំពុងភ័យខ្លាចដោយសារតែបទសម្ភាសន៍របស់ខ្ញុំជាមួយអ្នកកាសែតរុស្ស៊ី។ ជាមួយអ្នកដែលអាចនិយាយការពិត”។

លោក Zelensky និយាយថា “ពួកគេបានបំផ្លាញសេរីភាពនៃការបញ្ចេញមតិ នៅក្នុងរដ្ឋរបស់ពួកគេ និងកំពុងព្យាយាមបំផ្លាញរដ្ឋជិតខាង។ ពួកគេបង្ហាញខ្លួនឯងថាជាអ្នកលេងសកល។ ហើយពួកគេខ្លួនឯង ខ្លាចការសន្ទនាខ្លីជាមួយអ្នកសារព័ត៌មានជាច្រើន។ មែនហើយ ប្រសិនបើមានប្រតិកម្មបែបនេះ នោះយើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលត្រូវ។ មានន័យថា ពួកគេកំពុងភ័យ”។
គួរបញ្ជាក់ថា កិច្ចសម្ភាសន៍ជាវីដេអូដ៏វែង ដែលត្រូវបានបង្ហោះនៅលើឆានែល Telegram របស់លោក Zelensky បានបង្ហាញពីសំណួររបស់អ្នកសារព័ត៌មានឯករាជ្យដ៏លេចធ្លោមួយចំនួនរបស់រុស្ស៊ី រួមទាំងអ្នកនិពន្ធ Mikhail Zygar និង Tikhon Dzyadko ដែលជានិពន្ធនាយកនៃប៉ុស្តិ៍ TV Rain ទើបបិទនាពេលថ្មីៗនេះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ រុស្ស៊ី បង្ខំចិត្ត ដកទ័ពចេញពីតំបន់ជាយក្រុង កៀវ បន្ទាប់ពីរងបរាជ័យធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


