ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន រំដោះបានទីក្រុងមួយមកវិញ (មានវីដេអូ)
កងកម្លាំងអ៊ុយក្រែន បានដណ្តើមកាន់កាប់ទីក្រុង Irpin មកវិញទាំងស្រុង ពីកងទ័ពលុកលុយរបស់រុស្ស៊ី។ នេះបើតាមការអះអាងរបស់ចៅហ្វាយក្រុង កាលពីថ្ងៃចន្ទទី២៨ខែមីនា។

លោក Oleksandr Markushyn បាននិយាយនៅក្នុងការបង្ហោះវីដេអូលើ Telegram ថា “យើងមានដំណឹងល្អនៅថ្ងៃនេះ។ ទីក្រុង Irpin ត្រូវបានរំដោះ។ យើងដឹងថា នឹងមានការវាយប្រហារបន្ថែមទៀតលើក្រុងរបស់យើង តែយើងនឹងការពារដោយភាពក្លាហាន”។
ទោះបីជាយ៉ាងណាក៏ដោយ ការអះអាងរបស់លោក Markushyn មិនទាន់ត្រូវបានគេផ្ទៀងផ្ទាត់ទេ។

ទីក្រុង Irpin គឺជាចំណុចសំខាន់មួយនៃការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នៅជិតរដ្ឋធានី កៀវ។
ទីក្រុងនេះ ស្ថិតនៅចម្ងាយជាង ១៩គីឡូម៉ែត្រ ភាគពាយព្យទីក្រុង កៀវ ហើយបានក្លាយជាសមរភូមិជួរមុខ នៅពេលកងទ័ពរុស្ស៊ីព្យាយាមរុលចូលទៅកាន់រដ្ឋធានី។

ទីក្រុង Irpin បានរងការបាញ់ផ្លោងដោយកងកម្លាំងរុស្ស៊ី ដែលជាហេតុបង្ខំឲ្យមនុស្សរាប់ពាន់នាក់ ភៀសខ្លួនចេញពីទីក្រុង។
កាលពីដើមខែនេះ ពលរដ្ឋមួយចំនួនធំ បានចាកចេញពីទីក្រុង ចំពេលសីតុណ្ហភាពចុះដល់ក្រោមសូន្យអង្សាសេ ហើយមានសេចក្តីរាយការណ៍ថា ទាហានរុស្ស៊ីបានរឹបអូសយកមន្ទីរពេទ្យធំ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅក្បែរនោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Standard
ចុចអាន៖ លោក Abramovich និងអ្នកចរចាសន្តិភាពអ៊ុយក្រែន ២នាក់ សង្ស័យត្រូវថ្នាំបំពុល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


