ព័ត៌មានអន្ដរជាតិ
ប្រទេស ណាតូ មួយនេះនឹងឈប់ប្រើប្រេង រុស្ស៊ី ក្រោយព្រមានឲ្យនៅឆ្ងាយពី សង្គ្រាម អ៊ុយក្រែន
នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បាននិយាយថា ប្រទេសរបស់លោកគ្រោងនឹងបញ្ឈប់ការប្រើប្រាស់ប្រេងពីរុស្ស៊ីនៅចុងឆ្នាំ ២០២២ នេះ ។

លោកបញ្ជាក់ទៀតថា ប្រទេសប៉ូឡូញក៏នឹងបញ្ឈប់ការនាំចូលធ្យូងថ្មពីរុស្ស៊ីនៅខែឧសភាផងដែរ ខណៈដែលប្រទេសនេះកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងមូស្គូ ។
លោក Mateusz Morawiecki បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងនឹងដាក់ទណ្ឌកម្មទាំងស្រុងលើធ្យូងថ្មរបស់រុស្ស៊ី ហើយខ្ញុំសង្ឃឹមថា ត្រឹមខែមេសា និងចុងខែឧសភា យើងនឹងបញ្ឈប់ការនាំចូលធ្យូងថ្មទាំងស្រុងពីរុស្ស៊ី ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ឈប់ការប្រើប្រាស់ប្រេងរុស្ស៊ីនៅចុងឆ្នាំនេះ” ។

គួរបញ្ជាក់ថា នេះជាការឆ្លើយតបទៅកាន់រុស្ស៊ីវិញ បន្ទាប់ពីបានព្រមានប៉ូឡូញដែលជាប្រទេសអង្គការណាតូមួយផងដែរ កុំឲ្យលូកដៃ ឬជ្រៀតជ្រែក ជាពិសេសនៅឲ្យឆ្ងាយពីសង្គ្រាមរបស់ខ្លួនជាមួយនឹងប្រទេសអ៊ុយក្រែនដែលកំពុងបន្ត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី ព្រមាន ប្រទេស ណាតូមួយនេះនៅឲ្យឆ្ងាយពីសង្គ្រាម អ៊ុយក្រែន
ចុចអាន ៖ អ៊ុយក្រែន ប្រាប់ទំហំទឹកប្រាក់ខាតបង់សេដ្ឋកិច្ចពីការលុកលុយរបស់ រុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


