ព័ត៌មានអន្ដរជាតិ
ចិន បញ្ជាក់ជាថ្មីគាំទ្រ មីយ៉ាន់ម៉ា ជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលចិនបានឲ្យដឹងថា ប្រទេសចិនបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បើទោះជាស្ថិតក្នុងស្ថានការណ៍ប្រែប្រួលយ៉ាងណាក៏ដោយ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសចិន លោក វាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វណ្ណា មឿងល្វីន ថា ចិននៅតែផ្តល់ឲ្យមីយ៉ាន់ម៉ាក្នុងតួនាទីសំខាន់ក្នុងការទូតប្រទេសជិតខាងជានិច្ច និងចង់ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត ។
លោក វាង យី បានថ្លែងថា ភាគីទាំងពីរគួរតែបង្កើនល្បឿនពាក់ព័ន្ធនឹងច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា ពន្លឿនការសាងសង់គម្រោងសំខាន់ៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។

លោក វាង យី បន្តថា៖ “មិនថាស្ថានការណ៍ប្រែប្រួលយ៉ាងណានោះទេ ចិននឹងនៅតែបន្តគាំទ្រមីយ៉ាន់ម៉ាក្នុងការការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់ខ្លួន និងស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌរបស់ប្រទេស។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយមីយ៉ាន់ម៉ា ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីសម្រេចបាននូវគោលដៅនៃការកសាងសហគមន៍ចិន-មីយ៉ាន់ម៉ាដែលមានអនាគតរួមគ្នា” ។
ចំណែកមីយ៉ាន់ម៉ា លោក វណ្ណា មឿងល្វីន បាននិយាយថា “មីយ៉ាន់ម៉ាគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់ចិន លើបញ្ហាដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ខ្លួន និងថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់ការគាំទ្រដ៏ធំធេងមហាសាលចំពោះការអភិវឌ្ឍរបស់មីយ៉ាន់ម៉ា និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ។

មីយ៉ាន់ម៉ារីករាយនឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយចិន ពន្លឿនការសាងសង់ច្រករបៀងសេដ្ឋកិច្ច និងជំរុញឲ្យមានលទ្ធផលជាក់ស្តែងបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ” ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ វិមានក្រឹមឡាំង ថា បើអ្នកណាហ៊ានវ៉ៃប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ ដូចវាយប្រហារលើ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ