ព័ត៌មានអន្ដរជាតិ
២ប្រទេសទៀត ស្នើសុំចូល ណាតូ ស្របពេលសង្គ្រាម ផ្ទុះនៅ អ៊ុយក្រែន (មានវីដេអូ)
នៅពេលដែលឥទ្ធិពលរបស់រុស្ស៊ីកើនឡើងក្នុងតំបន់បាល់កង់ខាងលិច និងសង្រ្គាមនៅអ៊ុយក្រែន មេដឹកនាំកូសូវ៉ូ និងបូស្នៀ បាននិយាយថា ការចូលរួមជាមួយអង្គការណាតូ នឹងជួយការពារសន្តិសុខក្នុងតំបន់។

ចាប់តាំងពីថ្ងៃទី២៤ខែកុម្ភៈមក នៅពេលដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ចាប់ផ្តើមការលុកលុយយ៉ាងពេញទំហឹងលើអ៊ុយក្រែន ដោយលើកឡើងពីការប្រឆាំងរបស់រុស្ស៊ីចំពោះសមាជិកភាពណាតូដ៏មានសក្តានុពលរបស់អ៊ុយក្រែន ថាជាកង្វល់ដ៏ធំនោះ, មានការភ័យខ្លាចយ៉ាងខ្លាំងថា វិបត្តិអាចរីករាលដាលដល់តំបន់បាល់កង់ខាងលិច។
សកម្មភាពរបស់រុស្ស៊ីនៅតំបន់បាល់កង់ខាងលិច ត្រូវបានចងក្រងជាឯកសារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយរួមបញ្ចូលទាំងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅម៉ុងតេណេហ្គ្រោ និងម៉ាសេដូនីខាងជើងផងដែរ មុនពេលប្រទេសទាំង២ ចូលជាសមាជិកណាតូ។

សម្រាប់ប្រទេសបូស្នៀ និងកូសូវ៉ូ ដោយបានឆ្លងកាត់ការសម្លាប់រង្គាលដែលប្រព្រឹត្តឡើងដោយកងកម្លាំងស៊ែប៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី Slobodan Milosevic, ការចូលរួមជាមួយសម្ព័ន្ធភាពយោធាឆ្លងមហាសមុទ្រអាត្លង់ទិកដឹកនាំដោយសហរដ្ឋអាមេរិកនេះ បានក្លាយជាគោលដៅយុទ្ធសាស្ត្ររបស់ពួកគេ។
បច្ចុប្បន្ន បូស្នៀកំពុងចូលរួមក្នុងផែនការសកម្មភាពសមាជិកភាព (MAP) ដែលត្រូវបានគេមើលឃើញថា ជាជំហានចុងក្រោយមុនពេលទទួលបានសមាជិកភាពណាតូ។ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិបូស្នៀលោក Sifet Podzic។

ប៉ុន្តែដូចជាទីក្រុង កៀវ ដែរ, ទីក្រុងមូស្គូបានតវ៉ាប្រឆាំងនឹងការប៉ុនប៉ងចូលណាតូរបស់ទីក្រុង Sarajevo ទោះបីទីតាំងទាំង២ មានចម្ងាយពីគ្នា ២៤០០ គីឡូម៉ែត្រ ក៏ដោយ។
ស្ថានទូតរុស្ស៊ីនៅទីក្រុង Sarajevo បានព្រមានកាលពីឆ្នាំមុនថា ក្រុងមូស្គូ នឹងប្រតិកម្មចំពោះទង្វើអរិភាពនេះ ប្រសិនបើបូស្នៀចាត់វិធានការឆ្ពោះទៅរកសមាជិកភាពអង្គការណាតូ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែន សួររកសន្តិភាពនៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


