ព័ត៌មានអន្ដរជាតិ
ត្រាំ ថា ណាតូ «គ្មានបានការ» និងប្រាប់ឲ្យនៅឲ្យឆ្ងាយពីច្រក Hormuz
ពេញមួយសង្គ្រាមអ៊ីរ៉ង់ លោក ដូណាល់ ត្រាំ បានថាឲ្យអង្គការណាតូកប់ៗមាត់ ព្រោះតែមិនព្រមជួយអាមេរិក ហើយឥឡូវ ដល់ថ្នាក់ប្រមុខសេតវិមាន ហៅសម្ព័ន្ធភាពយោធាមួយនេះថា «គ្មានបានការ» និងប្រាប់ឲ្យនៅឲ្យឆ្ងាយពីច្រកសមុទ្រ Hormuz ថែមទៀតផង។

បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក សរសេរថា៖ «ឥឡូវ ពេលដែលស្ថានភាពនៅច្រកសមុទ្រ Hormuz បញ្ចប់ ខ្ញុំក៏ស្រាប់តែទទួលបានការហៅទូរស័ព្ទពីអង្គការ ណាតូ ដោយសួរថា តើយើងត្រូវការជំនួយខ្លះដែរឬទេ? ខ្ញុំបានប្រាប់ពួកគេវិញថា នៅឲ្យឆ្ងាយ! ពួកគេគ្មានប្រយោជន៍សោះនៅពេល យើងត្រូវការ។ ពិតជាខ្លាក្រដាសមែន!»។
ការបន្ទោសលើកនេះ គឺដូចទៅនឹងលើកមុនដែរ ដោយកាលពីដើមខែមេសាលោក ត្រាំ បានស្តីឲ្យណាតូ ខ្លាំងៗរឿងសង្គ្រាមអ៊ីរ៉ង់ថា ណាតូ មិនបាននៅទីនោះទេ នៅពេលដែលយើងត្រូវការពួកគេ។

លោកត្រាំ ក៏ប្រកាសជាចំហដែរថា លោកកំពុង «ពិចារណាយ៉ាងម៉ឺងម៉ាត់» ក្នុងការដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពណាតូ។ ការថ្លែងបែបនេះបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអង្គការមួយនេះទើបតែប្រារព្ធខួប៧៧ឆ្នាំនៃវត្តមានរបស់ខ្លួន។
ភាពតានតឹងបានផ្ទុះឡើងខ្លាំង បន្ទាប់ពីបណ្តាប្រទេសជាសមាជិកណាតូនៅអឺរ៉ុប បានបដិសេធសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូនកងទ័ពជើងទឹកទៅកាន់ច្រកសមុទ្រ Hormuz ដើម្បីរួមដៃជាមួយអាមេរិក និងអ៊ីស្រាអែលក្នុងការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់។
លោក ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយលោកហៅអង្គការណាតូថាជា «ខ្លាក្រដាស» ដែលចាំតែយកប្រយោជន៍ពីអាមេរិក ប៉ុន្តែមិនព្រមជួយនៅពេលអាមេរិកត្រូវការ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


