ព័ត៌មានអន្ដរជាតិ
អាមេរិក មើលឃើញរួចហើយថា អ្នកណានឹងឈ្នះសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន (មានវីដេអូ)
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី០៧ខែមេសានេះថា ប្រទេសអ៊ុយក្រែនអាចឈ្នះទាំងស្រុង ក្នុងសង្គ្រាមជាមួយរុស្ស៊ី។

លោក Kirby និយាយថា “ពិតណាស់ ពួកគេអាចឈ្នះសង្គ្រាមនេះ។ ភស្តុតាង គឺជាលទ្ធផលដែលអ្នកកំពុងឃើញជារៀងរាល់ថ្ងៃ។ ពួកគេពិតជាអាចឈ្នះ”។
លោក Kirby ក៏បាននិយាយដែរថា ការដកទ័ពរបស់រុស្ស៊ីចេញពីតំបន់ទីក្រុង កៀវ និង Chernihiv ឥឡូវនេះបានបញ្ចប់ហើយ។

មន្ត្រីមន្ទីរបញ្ចកោណបានប្រាប់អ្នកយកព័ត៌មានថា “កងកម្លាំងរុស្ស៊ីនៅជិតទីក្រុង កៀវ និង Chernihiv បានដកចេញទាំងស្រុងពីតំបន់នេះ ដើម្បីបង្រួបបង្រួម និងបំពាក់អាវុធជាថ្មីនៅក្នុងប្រទេសបេឡារុស និងរុស្ស៊ី។ យើងមិនឃើញកងកម្លាំងរុស្ស៊ីនៅក្នុង ឬជុំវិញទីក្រុងកៀវ ឬក្នុង ឬជុំវិញទីក្រុង Chernihiv នោះទេ។ លោកបន្ថែមថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មិនបានសម្រេចគោលដៅយុទ្ធសាស្ត្ររបស់គាត់ឡើយ។ គាត់ពិតជាបានគ្រប់គ្រងទីតាំងមានប្រជាជនតិចៗមែន ប៉ុន្តែពួកគេមិនបានយកទីក្រុង Kharkiv បានទេ”។
ការអត្ថាធិប្បាយរបស់លោក Kirby បានកើតឡើង ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានអះអាងថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែនក្នុងសង្រ្គាមកំពុងបន្តជាមួយរុស្ស៊ី ដែលឥឡូវនេះបានឈានចូលដល់សប្តាហ៍ទីប្រាំមួយហើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ អាមេរិកអះអាងថា រុស្ស៊ី ដកទ័ពចេញពីទីក្រុង Kyiv និង Chernihiv អស់ហើយ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤៦ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា៣៤ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


