ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់ប្រហារទេសាភិបាលរងធនាគារកណ្តាលមីយ៉ាន់ម៉ាម្នាក់
ប្រភពព័ត៌មានបានឱ្យដឹងថា ទេសាភិបាលរងរបស់ធនាគារកណ្តាលមីយ៉ាន់ម៉ាម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារបណ្តាលឱ្យរងរបួស នៅឯគេហដ្ឋានរបស់ជនរងគ្រោះតែម្តងក្នុងទីក្រុងយ៉ាំងហ្គោន។

លោកស្រី Than Than Swe ទេសាភិបាលរងរបស់ធនាគារកណ្តាលមីយ៉ាន់ម៉ាដែលទើបត្រូវបានតែងតាំងដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនៅក្នុងគេហដ្ឋានរបស់លោកស្រីក្នុងទីក្រុងយ៉ាំងហ្គោន នៅម៉ោងប្រហែល ១១៖៣០នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បណ្តាលឱ្យរងរបួសធ្ងន់ ហើយបច្ចុប្បន្នលោកស្រីកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យយោធា។ នេះបើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
ប្រភពដដែលបន្តថា នៅទូទាំងប្រទេសមានការបាញ់សម្លាប់មន្ត្រីថ្នាក់ក្រោមរបស់រដ្ឋាភិបាលយោធា ឬអ្នកដែលរងការចោទប្រកាន់ពីបទផ្តល់ព័ត៌មានស្ទើរតែរាល់ថ្ងៃ ប៉ុន្តែព័ត៌មានលម្អិតអំពីហេតុការណ៍នេះច្រើនតែស្រពិចស្រពិល ហើយការសងសឹកពីយោធាជាញឹកញាប់ត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស។
គួរកត់សម្គាល់ថា កាលពីថ្ងៃអាទិត្យទី៣ ខែមេសាកន្លងទៅនេះ ធនាគារកណ្តាលមីយ៉ាន់ម៉ាបានចេញបទបញ្ជាឱ្យប្រជាជនក្នុងស្រុកដែលកាន់រូបិយប័ណ្ណបរទេស ត្រូវតែយកប្រាក់ទាំងនោះទៅផ្ញើជាមួយធនាគារដែលមានការអនុញ្ញាត ហើយប្តូរទៅជារូបិយប័ណ្ណក្យ័ត(Kyat) ក្នុងរយៈពេលមួយថ្ងៃនៃថ្ងៃធ្វើការ បើជនណាមិនគោរពតាមបទបញ្ជានឹងត្រូវកាត់ទោសតាមច្បាប់៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៨ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


