ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ធ្លាក់តំណែងបន្ទាប់ពីចាញ់ការបោះឆ្នោត ដកសេចក្តីទុកចិត្ត
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីចាញ់ការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងការដឹកនាំរបស់គាត់។

ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទី០៩ខែមេសា បន្ទាប់ពីគណបក្សប្រឆាំងបានដាក់ញត្តិប្រឆាំងនឹងរូបគាត់ ដែលត្រូវបានគាំទ្រដោយតុលាការកំពូល។
លោក Khan និយាយថា លោកនឹងមិនទទួលស្គាល់រដ្ឋាភិបាលគណបក្សប្រឆាំងឡើយ ដោយអះអាងទាំងគ្មានភស្តុតាងថា មានការឃុបឃិតដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទម្លាក់គាត់។

សភាប៉ាគីស្ថាន នឹងជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេស នៅថ្ងៃចន្ទស្អែកនេះ។
បុគ្គលនោះនឹងអាចកាន់អំណាចរហូតដល់ខែតុលា ឆ្នាំ២០២៣ នៅពេលដែលការបោះឆ្នោតលើកក្រោយនឹងត្រូវធ្វើឡើង។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Khan បានបន្តរំលាយសភា ហើយអំពាវនាវឲ្យមានការបោះឆ្នោតជាបន្ទាន់មួយ។
រឿងនេះបានធ្វើឲ្យសមាជិកបក្សប្រឆាំងមួយចំនួនខឹងសម្បា ដោយខ្លះចោទនាយករដ្ឋមន្ត្រីថាក្បត់ជាតិដោយសាររារាំងការបោះឆ្នោត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មីស៊ីលមួយគ្រាប់ធ្លាក់នៅប៉ាគីស្ថាន, ឥណ្ឌា ថា ខ្លួនច្រឡំដៃបាញ់ទៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


