Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំអឺរ៉ុបមួយរូប ច្រានចោលការអះអាងអំពីអំពើឃោរឃៅនៅ Bucha

បានផុស

នៅ

ប្រទេសបេឡារុស បាន​ផ្តល់​ការ​គាំទ្រ​ដល់​រុស្ស៊ី​ម្តង​ទៀត ​បន្ទាប់​ពី​វិមាន​ក្រឹមឡាំង​បដិសេធ​ថា​​ទាហាន​របស់​ខ្លួនមិន​បាន​សម្លាប់​ជន​ស៊ីវិល​អ៊ុយក្រែន​នៅ​ទីក្រុង​ Bucha ទេ។

មេដឹកនាំបេឡារុសលោក Alexander Lukashenko បានអះអាងថា ការចោទប្រកាន់អំពីអំពើឃោរឃៅគឺជា “ប្រតិបត្តិការផ្លូវចិត្តដែលធ្វើឡើងដោយ អង់គ្លេស”។

ទីក្រុង​មូស្គូ​បាន​អះអាង​ថា ​រូបភាព​ជន​ស៊ីវិល​ដែល​ស្លាប់​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង Bucha គឺ​ជា​រូបភាព​ក្លែងក្លាយ។

ថ្ងៃនេះ លោក Lukashenko បានធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលអវកាស Vostochny ជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គាត់គឺលោក Vladimir Putin។

គាត់ក៏បាននិយាយការពារ ការលុកលុយរបស់លោក ពូទីន នៅអ៊ុយក្រែនផងដែរ ខណៈការលុកលុយនោះ បានចាប់ផ្តើមមួយផ្នែកចេញពីប្រទេសបេឡារុស កាលពីជិតប្រាំពីរសប្តាហ៍មុន។

លោក​លើកឡើង​ថា ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​មួយ ​នឹងកើតឡើង​ប្រឆាំង​ទឹក​ដី​រុស្ស៊ី ប្រសិន​បើ​ការ​លុកលុយ​នេះមិន​ត្រូវ​បាន​បញ្ជាទេនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ពូទីន អះអាងថា កិច្ចពិភាក្សាជាមួយ អ៊ុយក្រែន ដើរដល់ផ្លូវទ័លហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម