Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ធ្លាប់ព្រមានក្តែងៗថា បើសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងមែន គ្មានអ្នកនៅរស់ទេ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានគេស្គាល់ថា តែងតែនិយាយអំពីអាវុធប្រល័យលោករបស់គាត់ ហើយអ្នកជំនាញធ្លាប់ព្យាករណ៍ថា គាត់នឹងបញ្ចេញអាវុធទាំងនោះ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន មកម្ល៉េះ។

កាលពីខែមុន ក្រុមអ្នកជំនាញបានអះអាងថា លោក ពូទីន ចង់ប្រើអាវុធនុយក្លេអ៊ែររបស់គាត់ ហើយអាចបំផ្ទុះគ្រាប់បែកមួយ នៅជិតចក្រភពអង់គ្លេស។

This image has an empty alt attribute; its file name is 2_JS262856325.jpg

ការគំរាមកំហែងដ៏សាហាវ បានលាតត្រដាងកាន់តែច្បាស់ នៅពេលបុរសវ័យ៦៩ឆ្នាំរូបនេះ បានបញ្ជាក់ថា គាត់ជឿថា គ្មាននរណាម្នាក់នឹងឈ្នះឡើយ ប្រសិនបើសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង។

ថ្លែងនៅក្នុងភាពយន្តឯកសារអាមេរិក The Putin Interviews ចេញផ្សាយក្នុងឆ្នាំ២០១៧ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានប្រាប់អ្នកដឹកនាំលោក Oliver Stone ថា “ខ្ញុំមិនគិតថា មានអ្នកនៅរស់ទេ បើមានជម្លោះបែបនេះមែននោះ។ តែងតែមានសង្ឃឹម រហូតដល់ពួកគេ នាំយើងទៅកាន់ទីបញ្ចុះសព និងបញ្ចុះសពរបស់ពួកយើង”។

នៅពេលនោះ លោកប្រធានាធិបតី កំពុងពិភាក្សាអំពីសម្ពាធរបស់អង្គការណាតូ ខណៈដែលប្រទេសនៅតាមបណ្តោយព្រំដែនរុស្ស៊ី ហាក់ដូចជាកំពុងបង្កើនកងទ័ពរបស់ពួកគេ ដើម្បីចូលរួមសម្ព័ន្ធភាពនេះ។

This image has an empty alt attribute; its file name is 0_Nuclear-Bomb-Blast.jpg

លោកបានបន្ថែមថា “នៅពេលដែលប្រទេសមួយក្លាយជាសមាជិកណាតូ ខ្លួនពិបាកក្នុងការទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិកណាស់ ហើយភ្លាមៗនោះ ប្រព័ន្ធសព្វាវុធណាមួយអាចត្រូវបានដាក់នៅក្នុងប្រទេសនេះ។

គួរបញ្ជាក់ថា ជម្លោះ​នៅ​អ៊ុយក្រែន​ បច្ចុប្បន្ន​ត្រូវ​បាន​គេ​ជឿ​ថា ​មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូបនេះ ប៉ុនប៉ង​រារាំង​ប្រទេស​ជិត​ខាង​មិន​ឲ្យ​ចូល​ជា​សមាជិក​ណាតូ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន បានបដិសេធការអះអាងនេះ ម្តងហើយម្តងទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ទាហានម៉ារីនអ៊ុយក្រែនជាង ១ពាន់នាក់ រួមទាំងមន្ត្រី ១៦២នាក់ចុះចាញ់រុស្ស៊ី នៅ Mariupol

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម