ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងផ្ដល់ជំនួយយោធា ៨០០ លានដុល្លារបន្ថែមទៀតដល់ អ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសផ្តល់ជំនួយយោធាចំនួន ៨០០ លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែននៅក្នុងសន្និសីទតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ។

ប្រធានាធិបតីទាំងពីរបាននិយាយគ្នាតាមទូរស័ព្ទប្រហែលមួយម៉ោងកាលពីថ្ងៃពុធ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា កងកម្លាំងរុស្ស៊ីនឹងបើកការវាយលុកទ្រង់ទ្រាយធំនៅភាគខាងកើតអ៊ុយក្រែន ។
ក្រោយមកសេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា កញ្ចប់ជំនួយចុងក្រោយបំផុតនេះនឹងមានសមត្ថភាពថ្មីដែលសមស្របទៅនឹងការវាយប្រហារទ្រង់ទ្រាយធំដែលយើងរំពឹងថា រុស្ស៊ីនឹងចាប់ផ្តើមនៅក្នុងតំបន់ ខណៈជំនួយសព្វាវុធនេះនឹងរួមបញ្ចូលប្រព័ន្ធកាំភ្លើងធំ គ្រាប់កាំភ្លើង រថពាសដែក និងឧទ្ធម្ភាគចក្រជាដើម ។

ទន្ទឹមនោះ ការផ្ដល់ជំនួយទាំងនេះកើតឡើង នៅពេលដែលកងកម្លាំងអ៊ុយក្រែនបានស្នើសុំដល់ប្រធានអគ្គសេនាធិការចម្រុះអាមេរិកលោក Mark Milley កាលពីសប្តាហ៍មុន ។
គួរបញ្ជាក់ថា ជំនួយយោធាអាមេរិកដល់អ៊ុយក្រែនដែលត្រូវបានបន្ត ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីចុងខែកុម្ភៈ ឥឡូវនេះមានសរុបជាង ២.៥ ពាន់លានដុល្លារ ហើយនោះគឺប្រហែល ៤០ ភាគរយនៃការចំណាយយោធារបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន ថា ការលុកលុយរបស់ រុស្ស៊ី ធ្វើឲ្យទាហានខ្លួនខ្លាំងបំផុតមួយក្នុង ពិភពលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


